មេ UN ៖ សិទ្ធិមនុស្សជុំវិញពិភពលោក «កំពុងថប់ដង្ហើម»

បរទេស ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ ហៅកាត់ UN លោក Antonio Guterres បាននិយាយថា សិទ្ធិមនុស្សជុំវិញពិភពលោក «កំពុងថប់ដង្ហើម»។

លោក បានព្រមានថា សិទ្ធិមនុស្សកំពុងត្រូវបាន «ថប់ដង្ហើម» នៅទូទាំងពិភពលោក ដោយសារ សង្រ្គាម និងអំពើហិង្សា ក៏ដូចជា ពួកផ្តាច់ការដែលបង្ក្រាបក្រុមប្រឆាំង និងការជាន់ឈ្លី ច្បាប់អន្តរជាតិ។

មេធំអង្គការសហប្រជាជាតិ រូបនេះ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវថា «សិទ្ធិមនុស្សគឺជាអុកស៊ីសែន នៃមនុស្សជាតិ» មិនអាចខ្វះបាន។

លោកបានមានប្រសាសន៍ថា «ប៉ុន្តែ ជាបណ្តើរៗ សិទ្ធិមនុស្សត្រូវបានថប់ដង្ហើម ដោយបន្ថែមថា ពួកផ្តាច់ការ កំទេចការប្រឆាំង ពីព្រោះ ពួកគេខ្លាចអ្វីដែលប្រជាជនមានអំណាច ពិតប្រាកដ នឹងធ្វើ រួមមានទាំង ការធ្វើឱ្យក្មេងស្រី មិនបានទៅសាលារៀន និងស្ត្រីបាត់សិទ្ធិ ជាមូលដ្ឋាន ជាដើម»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner