អង់គ្លេសបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៣%នៃ GDP នៅឆ្នាំ២០២៩

ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក កេ ស្តាមឺ បាននិយាយនៅថ្ងៃអង្គារថា លោកនឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ ២,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ដល់ឆ្នាំ ២០២៧ ហើយកើនឡើងដល់ ៣% នៅឆ្នាំ ២០២៩។

មូនពែលធ្វើដំណើរទៅជួបលោក ត្រាំ ក្នុងទីក្រុងវ៉ាស៊ីនតោន លោក ស្តាមឺ បានប្រាប់សភាថា ចាប់ពីថ្ងៃនេះទៅ រដ្ឋាភិបាលនឹងចាប់ផ្តើមបង្កើនការចំណាយលើវិស័យការពារជាតិដ៏ធំបំផុតចាប់តាំងពីការបញ្ចប់សង្រ្គាមត្រជាក់ ហើយក៏រួមបញ្ចូលគ្នាជាមួយនឹងការចំណាយលើសេវាចារកម្មផងដែរ ដែលវានឹងកើនឡើងដល់ ២.៦% ចាប់ពីឆ្នាំ ២០២៧។

លោក ស្តាមឺ បន្តថា ជាមួយគ្នានេះ អង់គ្លេសក៏នឹងកំណត់គោលដៅសម្រាប់ការចំណាយលើវិស័យការពារជាតិ ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) បន្ទាប់ពីការបោះឆ្នោតជាតិនៅឆ្នាំ ២០២៩។

លោក ស្តាមឺ បន្ថែមថា ការបង្កើននេះនឹងធ្វើឱ្យអង់គ្លេសចំណាយ ១៧ពាន់លានដុល្លារបន្ថែមទៀតលើវិស័យការពារជាតិជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០២៧។

បើតាមការអះអាងរបស់លោក ស្តាមឺ ថវិកាជំនួយអន្តរជាតិរបស់អង់គ្លេសក៏នឹងត្រូវកាត់បន្ថយពី ០.៣ ទៅ ០.៥% នៅឆ្នាំ ២០២៧។

ផ្អែកតាមក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងថា ខ្លួនបានចំណាយជាង ៦៨ពាន់លានដុល្លារក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៣-២០២៤៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner