ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន សរសើរ សម្តេចបវរធិបតី លើការងារអភិបាលកិច្ចប្រទេស

(ភ្នំពេញ)៖ ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានកោតសរសើរសម្ដេចបវរធិបតី ដោយបានដាក់ចេញ នូវយុទ្ធសាស្ត្រ, គោលនយោបាយ និងគំនិតផ្ដួចផ្ដើមថ្មីៗ​ជាច្រើន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការងារ​អភិបាលកិច្ចប្រទេស ។

ការសរសើររបស់ឯកឧត្តម លីវ ចុងអ៊ី (LIU Zhongyi) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋ​ប្រជាមានិតចិន បែបនេះ ក្នុងឱកាស ចូលជួបសម្តែង​ការ​គួរ​សម និងពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមាន​សន្តិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ឯកឧត្តម លីវ ចុងអ៉ី បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការ​ប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យ​សន្ដិសុខ។ ជាមួយគ្នានោះ, ឯកឧត្តមបានបង្ហាញជំនឿ​ជឿជា​ក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់​សម្ដេច​បវរធិបតី ប្រទេសកម្ពុជានឹងបន្តសម្រេចបាននូវការ​អភិវឌ្ឍ​រីកចម្រើនលើគ្រប់វិស័យ ។

ឯកឧត្តម លីវ ចុងអ៊ី ក៏បានគូសបញ្ជាក់ផងដែរថា ភាគីចិនរីក​រាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងក្លា​ថែមទៀតជាមួយភាគីកម្ពុជា។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្ត​ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូស​បញ្ជាក់ពីលទ្ធផលជាច្រើននៅក្នុងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ជាពិសេសលើវិស័យសន្ដិសុខ។

ជាមួយគ្នានោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិ​បាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ប្ដេជ្ញាបន្តរក្សាសន្តិភាព និងធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សម្ដេចបវរធិបតីបានលើកទឹកចិត្តក្រសួង និងស្ថាប័ន្ធពាក់ព័ន្ធ​នៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ​ថែម ជាពិសេស លើការកសាងសមត្ថភាព និងការផ្លាស់ប្ដូរ​ព័ត៌មាន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner