សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនាពេញលេញ ដល់ប្រជាជនរបស់ខ្លួន ដែលមានវប្បធម៌ និងប្រពៃណីចម្រុះជាតិសាសន៍
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនាពេញលេញ ដល់ប្រជាជនរបស់ខ្លួន ដែលមានវប្បធម៌ និងប្រពៃណីចម្រុះជាតិសាសន៍។ ការបញ្ជាក់នេះ ក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា “រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League MWL)” នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានរដ្ឋជាសមាជិកចំនួន ៥៧ប្រទេស មានប្រជាជនជិត២ពាន់លាននាក់ និងអង្គរការសម្ព័ន្ធពិភពឥស្លាម រួមទាំងបណ្តាប្រទេសជាច្រើនទៀត គឺថ្នាក់ដឹកនាំប្រទេស និងអង្គការទាំងនេះ បានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់កម្ពុជា ដោយប្រៀបយកកម្ពុជា ធ្វើជាគំរូដ៏ល្អនៃប្រទេសដែលមានសុខដមនីយកម្មជាតិសាសន៍ និងសាសនា រវាងឥស្លាម ៥% ព្រះពុទ្ធសាសនាប្រមាណ ៩៣% និងសាសនាផ្សេងៗ ២% ដែលមានសាមគ្គីភាពនឹងគ្នា ប្រកបដោយការអត់ឱន ដើម្បីជាការបញ្ជាក់ពីវឌ្ឍនភាពសាសនានៅកម្ពុជា ទើបសម្រេចចិត្តមករៀបចំកិច្ចប្រជុំកំពូលនេះនៅកម្ពុជា ដែលជានេះជាលើកទី១៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត


