សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបភាពវាយកូនគោល បន្ទាប់ពីកើតជំងឺកូវីដ១៩ បាន ២ថ្ងៃ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញរូបភាពវាយកូនគោល ជាមួយឯកសណ្ឋានអាវ និង មួកពណ៌ក្រហមដ៏ឆើតឆាយ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ការបង្ហាញខ្លួនរបស់សម្តេចតេជោ លើទីលានវាយកូលគោលនេះ គឺពីរថ្ងៃក្រោយ បន្ទាប់ពីសម្តេច តេជោប្រកាសពីការកើតជំងឺកូវីដ១៩ ។

សម្តេចតេជោ បានបញ្ជាក់ថា ទោះបីកើតជំងឺកូវីដ១៩ តែកម្លាំងរបស់សម្តេចមិនស្រកស្រុតនោះទេ គឺនៅតែខ្លាំង ប្រៀបដូចយុវជនអាយុជាង៣០ឆ្នាំ ។

សម្តេចតេជោ បានគូសរំលេចតាមរយៈបណ្តាញ សង្គហ្វេសប៊ុកថា អ្នកជំងឺកូវីដវាយកូនគោល! មានអ្នកបន់ឱ្យខ្ញុំឆាប់ជាដែលមានចំនួនច្រើនលើសលប់ និងមានអ្នកបន់ឱ្យខ្ញុំឆាប់ស្លាប់ដែលមានចំនួន តិចតួចដែលសុទ្ធសឹងតែពួកជ្រុលនិយម ។

ព្រឹកនេះ ខ្ញុំប្រើពេលជាង ៣ម៉ោង វាយកូនគោល កម្លាំងប្រៀបដូចយុវជនអាយុជាង៣០ឆ្នាំ ពេលវាយ driver ចេញ ។ គ្មានក្អក គ្មានហៀរសំបោរ ។

សម្តេចតេជោ បន្ថែមថា ទាំងគ្រូពេទ្យ និងបងប្អូនផ្សេងទៀត បានលើកទឹកចិត្ត ឱ្យខ្ញុំហាត់ប្រាណ ទើបឆាប់ជាសះស្បើយ។ ខ្ញុំយកការវាយកូនគោល ជាកីឡាដែលខ្ញុំចូលចិត្ត ដើម្បីហាត់ប្រាណ តែខ្ញុំ នៅតែប្រុងប្រយ័ត្ន មិនឱ្យជំងឺខ្ញុំ ឆ្លងទៅអ្នកផ្សេងទៀត ពិសេស កូនៗ ដែលបម្រើការងារនៅតារាងកូនគោល ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ដរាបណាការធ្វើតេស្តនៅតែមានវិជ្ជមានកូវីដ-១៩ សម្តេចនៅតែមិនចូលរួមប្រជុំ ឬទទួលភ្ញៀវនោះទេ។ទោះយ៉ាងណា សម្តេច សង្ឃឹមថា នឹងបានចូលរួម អាពាហ៍ពិពាហ៍កូនអ្នកឧកញ្ញា លី ហួរ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner