ឡុក និងសម្រាស់រាប់ម៉ឺនម៉ែត្រ ត្រូវបានបង្រ្កាបដោយកម្លាំងចម្រុះជិត១០០ នាក់នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយយោធភូមិភាគទី៥ កងពលតូចលេខ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស៩១១ និងកងពលតូចអន្តរាគមន៍លេខ១ ចំនួន៩៩នាក់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ បានប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង,ភូមិផ្លូវទូក ឃុំផ្លូវទូកស្រុកកំពង់លែង ,ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។។
ក្នុងប្រតិបត្តិការ កម្លាំងចម្រុះបានកាប់បំផ្លាញចោលវត្ថុតាងបទល្មើសនេសាទនៅចំនួន ២៥ទីតាំង និងបំផ្លាញចោលកំប្លោកលើសម្រាស់១៥ ២៥០ម៉ែត្រការ៉េ ,សាច់ឡុក៥៧ឡុកប្រវែង១០ ២៣០ ម៉ែត្រ .របាំងស្បៃមុងចំនួន៣៤០ម៉ែត្រ ,របាំងសាច់អួន ចំនួន១៥០ ម៉ែត្រ ,បង្គោល ៨០៥ ដើម ,ខ្សែចងសម្រាស់ ៤៣០ ម៉ែត្រ ។

ក្នុងសកម្មភាពបង្រ្កាបនេះបានអប់រំប្រជាពលរដ្ឋចំនួន៥ នាក់និងឱ្យធ្វើកិច្ចសន្យាចំនួន១០នាក់។
ក្នុងការបង្ក្រាបបទល្មើសខាងលើសមត្ថកិច្ចបានដកហូតទូកបាឡាស្មាច់ចំនួន ៣ គ្រឿង,ដកហូតម៉ាស៊ីនខ្យល់មួយគ្រឿង ,ថ្នាំញៀនមួយកញ្ចប់តូចនិងលុយចំនួន៦ ម៉ឺនរៀល៕
ដោយ៖សុខ គឹមសៀន



