ក្បាលដីចំនួន ៣,៥៩៤ ត្រូវបានបិទផ្សាយជូនប្រជាពលរដ្ឋមក​ពិនិត្យ​ផ្ទៀងផ្ទាត់ ក្នុងឃុំតាលន់ និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល

(ខេត្តកណ្តាល)៖ ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធគឺ ដើម្បី​ទទួល​បានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់​ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ។ ប្រជាពលរដ្ឋដែល​ទទួល​បានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីធ្លីពេញលក្ខណៈ ហើយត្រូវ​បាន​ការពារដោយច្បាប់ ។ នេះជាការថ្លែងរបស់ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល ក្នុងពិធីបិទផ្សាយជា​សាធា​រណៈ នូវឯកសារនៃការវិនិច្ឆ័យចំនួន០៣ភូមិ គឺព្រែកតាឯក ភូមិទួលស្ពឺ ឃុំតាលន់ និងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

លោក ហាក់ សុខមករា បន្តថា ៖ ការបិទផ្សាយសាធារណៈនូវ​ឯកសារ​នៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈ​ជាប្រព័ន្ធ​សម្រា​ប់​ទាំង៣ភូមិនេះជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋ ដែលអាច​កែប្រែនូវរាល់កំហុសឆ្គងលើទិន្ន័យកម្មសិទ្ធិដីរបស់ខ្លួន ដើម្បី​ឈានទៅរកការសម្រេចចេញជាប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដល់ប្រជាពលរដ្ឋ ដែលបញ្ជាក់ពីការកាន់កាប់ដីធ្លី​របស់ខ្លួន​មានភាពត្រឹមត្រូវ និងទទួលការការពារដោយច្បាប់ មាន​ទំនុកចិត្ត ដោយមិនមានការព្រួយបារម្ភពីការ​រំលោភបំពា​នពីអ្នកណាម្នាក់ឡើយ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ ការផ្តល ប័ណ្ណកម្មសិទ្ធិដីធ្លី​ស្រប​ច្បាប់ ជូនប្រជាពលរដ្ឋ ជាគោលនយោបាយរបស់​រាជរដ្ឋាភិ​បាល​កម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងបញ្ចប់​ទាំងស្រុង​នូវ​រាល់បញ្ហាវិបត្តិដីធ្លីរ៉ាំរៃ ដែលតែង​តែកើតឡើង​ចំពោះ​ប្រជា​ពលរដ្ឋ និងដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ អាច​យកប័ណ្ណបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់នេះ ទៅប្រើប្រាស់​តាមតម្រូវការរបស់ខ្លួន។

លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម​សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា៖ ការបិទផ្សាយ​ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ០៣ភូមិ គឺ ភូមិព្រែកតាឯក ភូមិទួលស្ពឺ ឃុំតាលន់ និងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង មានចំនួន ៣, ៥៩៤ក្បាលដី ហើយការបិទផ្សាយនេះមានរយៈពេល ១៥ថ្ងៃ គិតចាប់ពី ថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយមិនគិតថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាកឡើយ ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner