អភិបាលខេត្តពោធិ៍សាត់ដាក់បទបញ្ជាឱ្យក្រុមការងារបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញនិងស្រុកវាលវែង ធ្វើសកម្មភាពដូចភ្លៀងរលឹម
ពោធិ៍សាត់៖អភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ឯកឧត្តម ខូយ រីដា ក្នុងកិច្ចប្រជុំនៅសាលាខេត្ត បានណែនាំដល់ក្រុមបង្ក្រាបបទល្មើសធនធានធម្មជាតិទាំង៦ក្រុមដែលឈរជើង ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ឱ្យបន្តធ្វើសកម្មភាពទប់ស្កាត់ការលួចរុករានទន្រ្ទានដីព្រៃរដ្ឋដោយខុសច្បាប់គឺធ្វើសកម្មភាពដូចភ្លៀងរលឹម។
ឯកឧត្តមបន្តថា កិច្ចប្រជុំថ្ងៃនេះគឺត្រូវរៀបចំយន្តការថ្មី ហើយធ្វើដោយប្រុងប្រយ័ត្នបំផុត ។ទី១.ចាត់ការដីតំបន់ភ្នំរបស់រដ្ឋឱ្យលឿន កុំបណ្ដែតបណ្ដោយឱ្យនៅអាស្រ័យផល អូសបន្លាយពេលវេលាតទៅទៀត ដោយធ្វើកិច្ចសន្យាជាមួយមេឃុំ និងកិច្ចសន្យាជាមួយមេភូមិ ក្នុងការផ្ដល់ព័ត៌មានគ្រប់គ្រង។ទី២.ដីដែលដកហូតបានជាង៤ម៉ឺនហិកតា ត្រូវគ្រប់គ្រងឱ្យបាន, និងទី៣.បង្ហោះដ្រូនពិនិត្យមើលគ្រប់គោលដៅទាំងអស់ ទាំងដីដកហូតបាន ទាំងដីព្រៃដែលកំពុងមាន ត្រូវតាមដានគ្រប់ចំណុច ហើយតំបន់ណាមិនត្រូវឱ្យចូល គឺកុំឱ្យចូលតែម្ដង ៕
ដោយ៖ចេង ពុំ