ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានពង្រឹងការការពារបូរណៈភាពទឹកដី មិនឱ្យបរទេសណារំលោភបំពានបានឡើយ

(ខេត្តតាកែវ)៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលជាមូលដ្ឋានគ្រឹះនៃការកសាងសេដ្ឋកិច្ច-សង្គម ដើម្បីធានាភាពសុខុដុមរមនារបស់ប្រជាជនកម្ពុជាទាំងមូល ហើយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងពង្រឹងការការពារអធិបតេយ្យភាព និងបូរណៈភាពទឹកដីរបស់កម្ពុជាមិនឱ្យបរទេសណារំលោភបំពានបានឡើយ។

នេះប្រសាសន៍លើកឡើងរបស់ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ គណបក្សប្រជាជនកម្ពុជា នៅមន្ទីរគណបក្សខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តមបណ្ឌិ ជា វ៉ាន់ដេត បន្ថែមថា ទាក់ទងទៅនិងទំនាក់ទំនងអន្តរជាតិ រាជរដ្ឋាភិបាលបានប្រកាន់យកនូវផលប្រយោជន៍ជាតិជាធំ ប៉ុន្តែមានភាពទន់ភ្លន់ ឈ្លាសវៃ ដោយយកបាវចនាថា កែទម្រង់ខាងក្នុង កសាងគ្រឹះខាងក្រៅ ដោយឈរលើស្មារតីឯករាជ មិនរណបប្រទេសណាមួយនោះទេ។ ត្រង់ចំណុចនេះ ឯកឧត្តម បណ្ឌិតជា វ៉ាន់ ដេត បានសង្កត់ធ្ងន់ថា «កម្ពុជា ជាប្រទេសមួយឯករាជ្យពេញលេញ ធ្វើការសម្រេចចិត្តដោយខ្លួនឯង » នយោបាយកម្ពុជា ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាព បានដាក់ចេញ កម្ពុជាប្រកាន់យកនូវ ឯករាជ្យភាព អព្យាក្រឹត្យភាពមិនចូលបក្សសម្ព័ន្ធ ។

ឯកឧត្តម បន្ថែម រាជរដ្ឋាភិបាលធ្វើយ៉ាងមេចដើម្បីឱ្យកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដែលជាមិត្តភូមិផងរបសជាមួយ ដោយខិតខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសនៅក្នុងតំបន់ និងពិភពលោក។ ជាមួយនិងតំណែងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជាមិត្ត ទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ដោយបានចូលរួមនៅក្នុងសន្និសីទទាំង នៅអាស៊ី និងអ៊ឺរ៉ុប ។ រាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់ដល់ក្រសួងស្ថាប័នទាំងអស់ ធ្វើទំនាក់ទំនងល្អជាមួយនិងក្រសួងស្ថាប័ន ដែលជាដៃគូនៅក្រៅប្រទែស ដើម្បីធ្វើឱ្យទំនាក់ទំនងនេះកាន់តែជិតស្និត នៅតាមវិស័យ ឈានទៅដល់ប្រទេសនិងប្រទេស ប្រជាជន និងប្រជាជន។

ឯកឧត្តម ជា វ៉ាន់ដេត បានធ្វើការណែនាំដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តតាកែវ ឱ្យខិតខំពង្រឹងសមត្ថភាព ក៏ដូចជាផ្តល់សេវាសាធារណៈជូនប្រជាលរដ្ឋប្រកបដោយគុណភាព តម្លាភាព និង ភាពជឿទុកចិត្ត ជាពិសេសដោះស្រាយបញ្ហាប្រឈមនានា និងធានារក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner