អ្នកកាទូតអាមេរិកថា ជួប Zelensky ជាការខ្ជះខ្ជាយពេល
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិកចាត់ទុក ជារឿងខ្ជះខ្ជាយពេលវេលា ក្នុងការដែលលោក Trump ជួបលោក Zelensky ហើយបានប្រាប់ មេដឹកនាំអ៊ុយក្រែនរូបនេះ ឲ្យសុំទោសលោក Trump។
កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានអំពាវនាវ ឱ្យមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky សុំទោស ចំពោះការប៉ះទង្គិចគ្នា ជាពាក្យសម្តី មុននេះ ជាមួយប្រធានាធិបតី Donald Trump ។
«Zelensky គួរតែ សុំទោសចំពោះការខ្ជះខ្ជាយ ពេលវេលារបស់យើង សម្រាប់កិច្ចប្រជុំ» នេះជាអ្វីដែល លោក Rubio បាននិយាយប្រាប់ CNN។
លោក Rubio ក៏បានចោទសួរផងដែរថា តើ Zelensky ចង់បញ្ចប់សង្គ្រាម ជាង៣ឆ្នាំ នេះទេ? អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ បាននិយាយថា «យើងចាប់ផ្តើមយល់ថា ប្រហែលជា Zelensky មិនចង់បានកិច្ចព្រមព្រៀងសន្តិភាព គាត់និយាយថា គាត់ធ្វើ ប៉ុន្តែ ប្រហែលជា គាត់មិនធ្វើទេ ហើយសកម្មភាពបើកចំហ បែបនេះនឹងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីនាំមកនូវសន្តិភាព គឺជាការខកចិត្តយ៉ាងខ្លាំង សម្រាប់អ្នកដែលបានចូលរួម»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត