រុស្ស៊ីចំអកថា លោក Zelensky ជាជនបរាជ័យផ្នែកការទូត

មូស្គូ ៖ រុស្ស៊ីបាននិយាយនៅថ្ងៃសៅរ៍ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅសហរដ្ឋអាមេរិក បានសបញ្ជាក់ពីការ “បរាជ័យ” ផ្នែកការទូត បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃករជាមួយលោក ត្រាំ រហូតត្រូវបានបណ្តេញចេញពីសេតវិមាន។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ហ្សេលេនស្គី ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី២៨ ខែកុម្ភៈ បានស្តែងឱ្យឃើញពីការបរាជ័យផ្នែកនយោបាយ និងការទូតទាំងស្រុងនៃរបបដឹកនាំទីក្រុងកៀវ។

អ្នកនាំពាក្យរូបនេះបន្ថែមថា ជាមួយនឹងអាកប្បកិរិយាដ៏សោះកក្រោះរបស់លោក ហ្សេលេនស្គី ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងវ៉ាស៊ីនតោន បានសបញ្ជាក់ថា មេដឹកនាំអ៊ុយក្រែនរូបនេះ គឺជាការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតចំពោះសហគមន៍ពិភពលោក ក្នុងនាមជាមេដឹកនាំដែលមិនទទួលខុសត្រូវ។

ដោយចោទប្រកាន់លោក ហ្សេលេនស្គី ថា កំពុង “ឈ្លក់វង្វេង” នឹងការប្រយុទ្ធ លោកស្រី Zakharova បានសង្កត់ធ្ងន់ថា គោលដៅយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន គឺ “មិនផ្លាស់ប្តូរ” ឡើយ៕

ប្រភព ៖ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner