សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ មានផ្លូវ មានសង្ឈឹម

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មានផ្លូវ មានសង្ឈឹម ។

លើបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ ថា ផ្លូវតាបែន-ស្វាយដំណាក់ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទកៅស៊ូពីរជាន់( DBST) និងក្រាលបេតុង ប្រវែង ៤ គីឡូម៉ែត្រ កម្រាលបេតុងប្រវែង ០,៤០គីឡូម៉ែត្រ និងកម្រាលក្រួសក្រហម ប្រវែង ១,៥៧គីឡូម៉ែត្រតភ្ជាប់ពីភូមិព្រែកតាបែន ឃុំព្រះប្រសប់ ទៅដល់ ភូមិស្វាយដំណាក់ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលអាចឱ្យប្រជាជនសរុប ចំនួន ៤ ៦៩៣ គ្រួសារ ស្មើនឹង ២១ ៥៤៨ នាក់ នាក់ ស្រី ១១ ១៣១ នាក់ ធ្វើការអាស្រ័យផលពីផ្លូវមួយនេះ ក្នុងការរស់នៅនិងប្រកបការងារជាប្រចាំថ្ងៃរបស់ពួកគាត់។

សម្ដេចបវរធិបតីបានបន្តថា ផ្លូវនេះជាគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម អភិវឌ្ឍន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងបង្កើននិរន្តរភាពផលិតកម្មនៅតាមតំបន់ជនបទ និងជួយគាំទ្រដល់សហគ្រាស ដើម្បីជំរុញសេដ្ឋកិច្ចជនបទ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងពង្រឹងសន្តិសុខស្បៀងតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានភាពធនទៅនឹងការប្រែប្រួលអាកាសធាតុ ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner