បុណ្យផ្កាប្រាក់សាមគ្គីដង្ហែទៅកាន់វត្តចំនួនប្រាំនៅខេត្តតាកែវ បានឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសំខាន់របស់សាសនា
តាកែវ៖បុណ្យផ្កាប្រាក់សាមគ្គីបានដង្ហែទៅវេរប្រគេនព្រះសង្ឃ គង់នៅវត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ ក្នុងចំណោមវត្តទាំងប្រាំ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ក្រោមការចូលរួមពីរដ្ឋបាលខេត្ត ស្រុក ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ និងយុវជនទូទាំងយ៉ាងច្រើនកុះករនិង ចូលរួមដោយផ្ទាល់ពីឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកេណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជានាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ប៉ែន ចន្ទី ។

អញ្ជើញចូលរួមក្នុងពិធីបែបសាសនាមួយនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀងបានគូសរំលេចថាសាសនាពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមជាតិ ហើយដើម្បីរក្សានូវតួនាទីដ៏សំខាន់នេះ ទោះស្ថិតក្នុងតម្លៃណាក៏ដោយយើងត្រូវថែរក្សា សន្តិភាពនិងការអភិវឌ្ឍឱ្យបាន។

ឯកឧត្តម ហ៊ីង ប៊ុនហៀង បានពន្យល់អំពីតម្លៃសន្តិភាព និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការចូលរួមថែរក្សាការពារសុខសន្តិភាព រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងបន្តគាំទ្រអ្នកមានគុណស្ថាបនិកឯកនៃសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា ។

ក្នុងឱកាសនោះឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវបានវេរប្រគេនបច្ច័យអង្គផ្កាប្រាក់មានចំនួន ៥វត្ត ក្នុងនេះមាន វត្តតុំវត្តសូរ្យច័ន្ទ នៃក្រុងដូនកែវ, វត្តភ្នំខ្លែង វត្តត្រពាំងសំបូរថ្មីនៃស្រុកទ្រាំង និង វត្តអង្គក្រូចនៃស្រុកបុរីជលសា ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូន តាជី យាយជី , ក្រុមប្រឹក្សាសង្កាត់-ក្រុង ដូនកែវ, លោកគ្រូ អ្នកគ្រូ , យុវជន និងកម្លាំងប្រដាប់អាវុធ មានសមត្ថកិច្ច ដែលអញ្ជើញចូលរួមផង៕
ដោយ៖ វណ្ណលុក

