ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តអូរព័ទ្ធ ខេត្តតាកែវ

ភ្នំពេញ៖សមិទ្ធផលនានាក្នុងវត្តអូរព័ទ្ធ ស្ថិតនៅភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី​​ខេត្តតាកែវ បានប្រារព្ធពិធីសម្ពោធឆ្លងកាល ពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង មានការនិមន្ត ការអញ្ជើញ​ចូលរួមពីព្រះ​មេគណខេត្តតាកែវទាំងពីរគណៈ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាននិង និងប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករ។

ក្នុងឱកាសនេះជាមួយនឹងការអបអរសាទរ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល​ដែលកើតចេញពីកម្លាំងសាមគ្គី កម្លាំងនៃសទ្ធាជ្រះថ្លាពីគ្រប់ទិស​ទីក្នុង​និងក្រៅប្រទេស ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានរំលឹកថា ក្នុងដំណើរបំពេញព្រះរាជបូជនីយកិច្ចរបស់«ព្រះមហា វីរបុរសជាតិ-ព្រះបិតាឯករាជ្យជាតិ» ព្រះបរមរតនកោដ្ឋដែលព្រះអង្គទ្រង់បានបំពេញ​ដោយទឹកព្រះទ័យស្នេហាជាតិ និងប្រជារាស្ត្រ ដែលជាកូនចៅចៅទួត​របស់ព្រះអង្គ។ព្រះបរមរតនកោដ្ឋបានសន្យាជាឱឡារឹកថានឹង​បំពេញព្រះ​រាជបូជនីយកិច្ចទាមទារឯករាជ្យពេញលេញ ជូនមាតុភូមិឱ្យខានតែបាន។ ឯកឧត្តមបានបន្តថា ក្រោមស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ទើបធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យទាំងស្រុង​ពីបារាំងនៅថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ១៩៥៣ ៕
ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner