បុណ្យថៅកុង របស់សមាគមចិន ខ្មែរ នៅស្រុកកំពង់ត្រាច
កំពត៖”បុណ្យថៅកុង”ឮតែឈ្មោះនេះក៏យើងដឹងដែរថានេះពុំមែនជាបុណ្យប្រពៃណីខ្មែរដែរ។ពិធីនេះត្រូវបានរៀបចំធ្វើកាលពីព្រឹក
ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នៅទីតាំង ថៅកុង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ពិធីនេះគេមានជំនឿថា ឱ្យជួយឱពួកគេរកស៊ីមានបាន។

បុណ្យថៅកុងត្រូវបានរៀបចំធ្វើឡើងដោយសមាគមចិន ខ្មែរនៅកម្ពុជាជារៀងរាល់ឆ្នាំ ។ក្នុងមួយឆ្នាំគេប្រារព្ធម្តង ព្រោះនេះជាជំនឿ តាំងពីដូនតាកុងម៉ា ។អ្នកមានសែស្រឡាយចិនបាននាំគ្នា ធ្វើដោយមិនបានខានមួយឆ្នាំណាឡើយ។ពិធីបែបទំនៀមទម្លាប់ នេះមាន ការសែនព្រេន ម្ហូបអាហារ ផ្លែឈើគ្រប់មុខ ,មានលោតម៉ុងសាយ ថ្វាយលោកថៅកុងផង។

ក្រោយការសែនព្រែនរួចរាល់ក៏មានការបរិភោគអាហារជុំគ្នាយ៉ាងសប្បាយ។មានការទស្សនាកំសាន្តសិល្ប:តន្ត្រីសម័យខ្មែរ ចិន ប្រគំយ៉ាងពិរោះរណ្ដំ

ឧកញ៉ា លី គឹមវុន ប្រធានសមាគមចិន ខ្មែរ នៅខេត្តកំពត បានថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនទាំងអស់ដែល បានចូលរួមក្នុងពិធីបុណ្យថៅកុង របស់សមាគមចិន ខ្មែរ ។ឧកញ៉ាក៍បានសំណូមពរដល់អ្នកបន្តវេនទាំងអស់ សូមចូលរួម សហការ ធ្វើយ៉ាងណា ដើម្បីអភិវឌ្ឍសមាគមនឱ្យកាន់តែល្អប្រសើរ បន្ថែមទៀត និងបន្តប្រារព្ធពិធីថៅកុងឱ្យបានជាប់លាប់៕
ដោយ៖ សិលា សារិន

