លោក Trump យកអង់គ្លេសជាភាសាប្រើប្រាស់ផ្លូវការរបស់អាមេរិក

វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះបានចេញបទបញ្ជាប្រតិបត្តិមួយ កំណត់យកអង់គ្លេសជាភាសាប្រើប្រាស់ផ្លូវការរបស់អាមេរិក។

បទបញ្ជារបស់លោក ត្រាំ នេះធ្វើឡើងមានគោលបំណងកំណត់យកភាសាជាតិ គឺជាស្នូលនៃសង្គមមួយ ដែលមានសាមគ្គីភាព និងភាពស្អិតរមួត។

កន្លងមក សេតវិមានបានទទួលស្គាល់ថា ភាសាសរុបច្រើនជាង ៣៥០ភាសា ត្រូវបានប្រើប្រាស់ក្នុងការនិយាយនៅសហរដ្ឋអាមេរិក។

បើតាមលោកប្រធានាធិបតី ត្រាំ អង់គ្លេសគឺជាភាសារបស់ជាតិ ចាប់តាំងពីការកកើតប្រទេសដំបូង ហើយឯកសារអភិបាលកិច្ចប្រវត្តិសាស្រ្តនានា រួមមានទាំងសេចក្តីប្រកាសឯករាជ្យ និងរដ្ឋធម្មនុញ្ញ សុទ្ធតែត្រូវបានសរសេរជាភាសាអង់គ្លេសទាំងអស់។

យោងតាមតួលេខឆ្នាំ២០១៩ របស់រដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា មនុស្សជិត ៦៨លាននាក់ និយាយភាសាផ្សេងក្រៅពីអង់គ្លេសនៅក្នុងផ្ទះរបស់ពួកគេនៅសហរដ្ឋអាមេរិក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner