ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅខេត្តកែប

កែប៖នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ចង្ហើរ  សង្កាត់ព្រៃធំ  ក្រុងកែប ខេត្តកែបនាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុនម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង​ជាប្រធានសហភាពសហព័ន្ធ​យុវជនកម្ពុជា​ បានចុះពិនិត្យ ព្យាបាលជំងឺ​ជូនប្រជាពលរដ្ឋដោយ​ឥត​គិតថ្លៃក្រោម​វត្តមាន​ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួង​ផែនការ ជាសមាជិកគណៈ​ចិន្ត្រៃយ៍គណៈ​កម្មាធិការ​កណ្ដាលសហ​ភាព​​សហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី លោក ប៊ុន យោង អភិបាល​​រងខេត្តតំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ។

ក្នុងឱកាសនេះលោក ប៊ុន យោង អភិបាលរងខេត្តបានថ្លែងអំណគុណ​ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះ​ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាឱកាសពេលនេះ។ លោកថា នេះគឺជាការយក​ចិត្តទុកដាក់យ៉ាងធំធេងរបស់​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា​ ដែល​លោកតែងតែគិតគូរពី​សុខទុក្ខ​របស់ប្រជាពលរដ្ឋ ក្នុងនោះ វិស័យ​សុខាភិបាលក៏ត្រូវបានពង្រឹង និងយកចិត្តទុកដាក់ខ្លាំងពីថ្នាក់ដឹកនាំ​ផងដែរ។

ឯកឧត្តម លេង ផាលី រដ្ឋលេខាធិកាបានមានប្រសាសន៍លើកឡើងថា សកម្មភាពមនុស្សធម៌នាពេលនេះ គឺកើតចេញ​ពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ានី លោកតែងតែខ្វល់​ខ្វាយគិតគូរ និងរួមសុខរួមទុក្ខ​ជាមួយប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់ពេលវេលា។នេះ​គឺ​ជាស្មារតីមនុស្សធម៌​សុទ្ធសាធដែលស្តែងចេញពី សេចក្តីស្រឡាញ់​បងប្អូនប្រជាពលរដ្ឋក្នុងនាមជាខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួប​រួមគ្នា​តែមួយអនាគតតែមួយ ។ពោលគឺមិនប្រកាន់បក្ខពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់​បន្ថយភាព​ក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាព​សាធារណៈដោយឥតគិតថ្លៃ៕
ដោយ៖ សិលា សារិន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner