ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង អញ្ជើញប្រគល់​ថវិកាបេឡាមរណសង្គ្រោះ ជូនដល់គ្រួសារសព សមាជិកសមាគម​អតីតយុទ្ធជនកម្ពុជាខេត្ត

កំពង់ឆ្នាំង៖ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិ​ការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជន​កម្ពុជាខេត្ត កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ និងក្រុមការងារ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​បានរៀបចំពិធី​ប្រគល់​ថវិកាបេឡាមរណៈ​សង្គ្រោះ​ចំនួន ៣២លានរៀល លិខិតចូលរួមរំលែកមរណទុក្ខ រួមនិងអំណោយ​ដ៏ថ្លៃថ្លា​របស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់គ្រួសារសពសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាចំនួន៨គ្រួសារ ក្នុងនោះមកពី ក្រុងកំពង់​ឆ្នាំង៣គ្រួសារ, ស្រុករលាប្អៀរ ៤គ្រួសារ​និងស្រុកទឹកផុសមួយគ្រួសារ ។អំណោយមាន អង្ករ មី ត្រីខ ទឹកត្រី និងទឹកស៊ីអ៊ីវ។

ក្នុងឱកាសនេះឯកឧត្តមប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានសម្តែងការសោកស្តាយ និង ចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសពអតីតយុទ្ធជនទាំង៨គ្រួសារ ៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner