ជ្រើសរើសបេក្ខជនអ្នកខ្លាំងលេខ១ និង លេខ២ ដើម្បីចូលរួម​ប្រកួត​អុកចត្រង្គ ក្នុងមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រុមការងារអុកចត្រង្គ នៃគណៈកម្មការរៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត បានចេញសេចក្តីជូនដំណឹងមួយដល់ និស្សិត នៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនពី​ព្រឹត្តិការណ៍​​ជ្រើសរើសរកបេក្ខជនប្រកួតអុកចត្រង្គ ដើម្បីចូលរួម​អបអរសាទរមហាព្រឹត្តិការណ៍អង្គរ សង្ក្រាន្តឆ្នាំ២០២៥ ដែល​នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ខាងមុខ នេះ ។

ក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា គណៈកម្មការរៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំការប្រកួតកីឡា អុកចត្រង្គកម្រិតសាកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាស្ថានរដ្ឋ និងឯកជនទូទាំងប្រទេស ដើម្បី​ស្វែងរកអ្នកឈ្នះលេខ ១ ដល់លេខ២ ដើម្បីចូលរួមប្រកួតនៅ​ក្នុង​​មហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នៅ​ខេត្តសៀមរាប​​ខាងមុខ ។

ប្រភពខាងលើនេះបានឱ្យដឹងដែរថាគណៈកម្មការរៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំការប្រកួតកីឡាអុកចត្រង្គនៅទូទាំងប្រទេស ដោយ​ធ្វើការបែងចែកជា៧តំបន់ (ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្ត​ស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបាត់ដំបងនិង រាជធានីភ្នំពេញ) ដែលអ្នកឈ្នះចាប់ពីលេខ១ ដល់លេខ៣ តាមតំបន់នីមួយៗនឹងត្រូវប្រកួតជម្រុះនៅរាជធានីភ្នំពេញ ដើម្បី​យកអ្នកឈ្នះចំនួន ៨នាក់ មកប្រកួតនៅក្នុងមហាព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នៅខេត្តសៀមរាប ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner