ឯកឧត្តម ពូ សាប៊ុតឌី អញ្ជើញពិនិត្យការងារចុះឈ្មោះ និងចែក​ពាក្យ​ជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកង​យោធ​ពល​ខេម​រភូ​មិន្ទ​ បំពេញក្របខ័ណ្ឌឱ្យយោធភូមិភាគពិសេស​កងទ័ព​ជើង​គោក

(ខេត្តកណ្តាល)៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស និងជាប្រធានអនុគណៈ​កម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បំពេញក្រប​ខណ្ឌឲ្យ​កងទ័ព​ជើងគោក ក្នុងភូមិសាស្ត្រយោធភូមិភាគពិសេស បានអញ្ជើញ​ចុះ​ត្រួតពិនិត្យការងារចុះឈ្មោះ និងចែកពាក្យជ្រើសរើសយុវជន​ស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌ​ឱ្យយោធភូមិភាគពិសេសកងទ័ពជើងគោក ។

ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី  បានថ្លែងការកោតសរសើរ​ដល់​ក្រុមការងារអនុគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យយោធភូមិ​ភាគ​ពិសេសកងទ័ពជើងគោក បានរៀបចំ និងបែងចែកកម្លាំង​អនុវត្តន៍ភារកិច្ចតាមតួនាទីភារកិច្ចប្រគល់ជូន ។

ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានផ្តាំផ្ញើដល់អនុគណៈកម្មការ​ជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យយោធភូមិភាគពិសេសកងទ័ពជើងគោក  ត្រូវជួយសម្រួលដល់យុវជនទាំងអស់ ចូលរួមចុះឈ្មោះ និងដាក់ពាក្យឲ្យដំណើរការដោយរលូនតាមការរំពឹងទុក ។

សូមបញ្ជាក់ថា៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នាពេលថ្មីៗកន្លងទៅនេះ បានប្រកាសជូនដំណឹងដល់​សាធា​រណជន​មានបំណងចូលបម្រើការងារកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ដែលមានទីកន្លែងចុះ​ឈ្មោះ ចែកពាក្យ និងទទួលពាក្យស្នើសុំរួមមាន៖

១. យោធភូមិភាគទី១ចំនួន ១១៨នាក់
-តំបន់ប្រតិបត្តិការសឹករងរតនគិរី
-តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី
-តំបន់ប្រតិបត្តិ ការសឹករងស្ទឹងត្រែង ។

២. យោធភូមិភាគទី២ ចំនួន ៥៣នាក់
-តំបន់ប្រតិបត្តិការសឹករងស្វាយរៀង
-តំបន់ប្រតិបត្តិការសឹករងព្រៃវែង
-តំបន់ប្រតិបត្តិ ការសឹករងត្បូងឃ្មុំ
-តំបន់ប្រតិបត្តិការសឹករងក្រចេះ

៣. យោធភូមិភាគទី៣ ចំនួន ៨១នាក់
-តំបន់ប្រតិបត្តិការសឹករងតាកែវ
-តំបន់ប្រតិបត្តិការសឹករងកំពត
-តំបន់ប្រតិបត្តិការសឹក រងកោះកុង

៤. យោធភូមិភាគទី៤ ចំនួន ១០៥នាក់
-តំបន់ប្រតិបត្តិការសឹករងសៀមរាប
-តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ

៥. យោធភូមិភាគទី៥ ចំនួន ១១៧៤នាក់
-តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់
-តំបន់ប្រតិបត្តិការសឹករងប៉ៃលិន
-តំបន់ប្រតិបត្តិ ការសឹករងបន្ទាយមានជ័យ
-តំបន់ប្រតិបត្តិការសឹករងបាត់ដំបង

៦. យោធភូមិភាគពិសេស ចំនួន ១៦៩នាក់

  • តំបន់ប្រតិបត្តិការសឹករងកណ្តាល
  • តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
  • រាជធានីភ្នំពេញ។

បញ្ជាក់៖ បេក្ខជនត្រូវភ្ជាប់ឯកសារបឋម មកជា​មួយ​រួមមាន៖
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១ច្បាប់
-សេចក្តីចម្លងសំបុត្រកំណើត ០១ច្បាប់
-សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ០១ច្បាប់
-លិខិតបញ្ជាក់ការសិក្សាថ្នាក់ទី១២ ឬ សញ្ញាបត្រទុតិយភូមិឡើង ០១ច្បាប់
(កូបពី ទាំង៤ឯកសារ ០១ច្បាប់)
-រូបថត ៣ x ៤ = ០៥សន្លឹក ( ផ្ទៃខាងក្រោយពណ៌សរ)
-រូបថត ៤ x ៦ = ១២សន្លឹក  ( ផ្ទៃខាងក្រោយពណ៌សរ) ៕

ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner