ក្រសួងកសិកម្ម ចូលរួមប្រជុំអន្តរក្រសួងចង្អៀត ពិនិត្យ និង ពិភាក្សាលើសំណើសុំបន្តនីតិវីធីផ្តល់សិទ្ធិប្រទាន លើកិច្ចព្រមព្រៀងអភិរក្ស និងប្រើប្រាស់ជីវៈចម្រុះសមុទ្រ

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងចង្អៀតពិនិត្យ និងពិភាក្សាចុះហត្ថលេខា លើសំណើសុំបន្តនីតិវីធីផ្តល់សិទ្ធិប្រទាន លើកិច្ចព្រមព្រៀងអភិរក្ស និងប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្រសួងកសិកម្មបានឱ្យដឹងដែរថាកិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ទឹម បូរក្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី អមដោយឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ស៊ុយ សេរីវឌ្ឍន៍ អនុប្រធានរដ្ឋបាលជលផល បានអញ្ជើញចូលរួមប្រជុំជាមួយ ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រោមការដឹកនាំនិងសម្របសម្រួលដោយឯកឧត្តម សួន សុភ័ណ្ឌ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស បានគូសបញ្ជាក់ថា អង្គប្រជុំបានពិភាក្សាលើទិដ្ឋភាពច្បាប់ ការចូលរួមបង់វិភាគទាន និងផលប្រយោជន៍នៃការចូលរួមក្នុងកិច្ចព្រមព្រៀង។

ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា កិច្ចព្រមព្រៀងនេះធ្វើឡើង ដើម្បីអភិរក្ស និងប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅយុត្តាធិការជាតិ ការចូលរួមបង់វិភាគទាន គឺតាមគោលការណ៍ស្ម័គ្រចិត្ត និងផលប្រយោជន៍សំខាន់ដែលទទួលបានពីកិច្ចព្រមព្រៀង គឺទទួលបានជាកិត្តិយសជាតិ លើឆាកអន្តរជាតិ បានចូលរួម និងទទួលបានបទពិសោធន៍ ចំណេះដឹង និងបានទទួលថវិកាតាមរយៈគម្រោងនានា។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្មបានឱ្យដឹងថា អង្គប្រជុំបានបូកសរុបលទ្ធផល និងបានការគាំទ្រតាមសំណើ ព្រមទាំងបញ្ជាក់បន្ថែមថា ការចូលរួមជាសមាជិកនៃកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍ដូចជា នយោបាយ ការទទួលបានបច្ចេកទេស ការកសាងសមត្ថភាព ថវិកាតាមរយៈគម្រោង និងមិនមានការខាតបង់អ្វីសម្រាប់ប្រទេសកម្ពុជាឡើយ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner