ក្រសួងអប់រំជូនដំណឹងពីការផ្តល់អាហាររូបករណ៍របស់ប្រទេសថៃក្នុងឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងមួយដល់យុវជន សិស្ស-និស្សិត អំពីកម្មវិធី អាហារូបករណ៍ “Thailand Scholarship (Year 2025)”, The Ministry of Higher Education, Science, Research and Innovation (MHESI) នៃប្រទេសថៃ សហការជាមួយសាកលវិទ្យាល័យថៃមួយចំនួន នឹងផ្តល់ អាហារូបករណ៍ចំនួន ១២១កន្លែង (International Programme) ដល់ប្រទេសឡាវ មីយ៉ាន់ម៉ា វៀតណាម រួមទាំង កម្ពុជាផងដែរ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត (International Programme) នៅប្រទេសថៃ។

យោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា សម្រាប់កម្មវិធីផ្តល់អាហាររូបករណ៍នេះគេនឹងមានការ រ៉ាប់រងថ្លៃសិក្សា ប្រាក់អាហារូបករណ៍ប្រចាំខែ ការចំណាយលើការធ្វើដំណើរ ការស្នាក់នៅ និង ការធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ និងសុខភាព។ល។

បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីអាហារូបករណ៍ខាងលើ សូមចូលមើលព័ត៌មានលម្អិត និងកម្មវិធីអាហារូបករណ៍ (Application Guideline and List of Scholarship Programme) តាមរយៈតំណ http://mhesi.e-office.cloud/d/5e9e1398 ឬស្កេន QR code ខាងក្រោម ដើម្បីបំពេញសំណុំឯកសារ និងផ្ញើជូន ភាគីមិត្ត ឲ្យបានមុនថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner