ក្រុមហ៊ុន Lockheed Martin បង្អួតមីស៊ីលនាំផ្លូវតម្លៃសមរម្យ មួយគ្រាប់ត្រឹម ១៥ ម៉ឺនដុល្លារ

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Lockheed Martin បានបញ្ចេញគំរូមីស៊ីលគ្រូសប្រភេទថ្មីមួយមានតម្លៃសមរម្យ ដោយមួយគ្រាប់មានតម្លៃប្រហែល ១៥០,០០០ ដុល្លារ អាចវាយប្រហារគោលដៅក្នុងចម្ងាយជាង ៨០០ គីឡូម៉ែត្រ។

មីស៊ីលគ្រូសប្រភេទថ្មីនេះ មានឈ្មោះថា Common Multi-Mission Truck ហៅកាត់ (CMMT) ជាផលិតផលថ្មីសន្លាងមួយ ដែលក្រុមហ៊ុន Lockheed Martin មានគោលបំណងអភិវឌ្ឍសព្វាវុធមានតម្លៃថោក និងស្របតាមសមាសធាតុដែលមានស្រាប់របស់ដៃគូ។

មីស៊ីលគ្រូស CMMT រចនាឡើងដើម្បីបំពេញតាមតម្រូវការបេសកកម្មផ្សេងៗ ដោយវាអាចបំពាក់នៅលើយន្តហោះចម្បាំងមួយចំនួន ដូចជាយន្តហោះធុន C-17, យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកជាដើម។

លោក Scott Callaway ដែលជានាយកគ្រប់គ្រងសព្វាវុធ និងមីស៊ីល នៃក្រុមហ៊ុន Lockheed Martin បានប្រាប់កាសែតរ៉យទ័រក្នុងបទសម្ភាសន៍ថ្មីៗនេះថា ការផលិតមីស៊ីលគ្រូស CMMT មានគោលបំណងបំពេញចន្លោះប្រហោងរវាងសព្វាវុធមានតម្លៃទាប និង តម្លៃថ្លៃ។

លោក Callaway និយាយថា បើសិនមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកសម្រេចចិត្តទិញយកមីស៊ីលថ្មីនេះ នោះ Lockheed Martin នឹងចាប់ផ្តើមផលិតវាឱ្យបាន ២.៥០០ គ្រាប់ក្នុងមួយឆ្នាំ។

ផ្អែកតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ សហរដ្ឋអាមេរិកកំពុងព្យាយាមប្រមែប្រមូលអាវុធប្រឆាំងកប៉ាល់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងងាយស្រួលផលិត ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងទប់ស្កាត់ការពង្រីកអំណាចរបស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner