យន្តហោះចម្បាំងហ្វីលីពីនបាត់ខ្លួន អំឡុងបេសកកម្មប្រឆាំងក្រុមឧទ្ទាម
ម៉ានីល ៖ មន្ត្រីយោធាម្នាក់ នៅថ្ងៃអង្គារ បានរាយការណ៍ថា យន្តហោះចម្បាំងហ្វីលីពីនធុន FA-50 មួយគ្រឿង និងពីឡុតពីរនាក់បានបាត់ខ្លួន បន្ទាប់ពីចូលរួមជាមួយកងកម្លាំងជើងគោក ប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាមនៅតំបន់ភាគខាងត្បូងនៃកោះ Mindanao។
អ្នកនាំពាក្យកងទ័ពហ្វីលីពីន លោកវរសេនីយ៍ឯក Louie Dema-ala បានប្រាប់សារព័ត៌មាន AFP ថា យន្តហោះ FA-50 ដែលបាត់ខ្លួននោះ គឺជាផ្នែកមួយនៃកងវរសេនាតូចដែលបានបញ្ជូនទៅគាំទ្រផ្លូវអាកាសដល់កងទ័ពប្រយុទ្ធជាមួយពួកឧទ្ទាមកុម្មុយនិស្តនៅក្នុងក្រុងBukidnon នៃកោះ Mindanao។
មន្ត្រីគ្រោះមហន្តរាយក្រុងBukidnon លោក Ramil Gulahab និយាយថា ខ្លួនកំពុងបញ្ជូនមន្ត្រីអនុរក្សព្រៃឈើទៅរុករកនៅតំបន់ភ្នំចំនួន ២ទីតាំង។
មួយនៅភ្នំ Kilakiron មានកម្ពស់ ២.៣២៩ម៉ែត្រ និងមួយទៀតនៅភ្នំ Kalatungan មានកម្ពស់ ២.៣២៩ម៉ែត្រ ២.៨៨០ម៉ែត្រ ដែលជាដែលជាភ្នំខ្ពស់បំផុតទី ៥ ក្ក្នុងប្រទេសហ្វីលីពីន។
សូមរម្លឹកថា ឧបទ្ទវហេតុ ស្លាប់ មនុស្សជាច្រើន ពាក់ព័ន្ធ នឹង យន្តហោះ យោធា ហ្វីលីពីន តែងតែកើតមានក្នុង រយៈពេល ប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះ។
តួយ៉ាង កាលពីខែមេសាកន្លងទៅ អ្នកបើកយន្តហោះកងទ័ពជើងទឹកពីរនាក់បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រ Robinson R22 របស់ពួកគេបានធ្លាក់នៅជិតផ្សារនៅភាគខាងត្បូងនៃរដ្ឋធានីម៉ានីល អំឡុងពេលហោះហើរហ្វឹកហាត់។
រីឯអ្នកបើកយន្តហោះ PAF ពីរនាក់បានស្លាប់នៅក្នុងខែមករា ឆ្នាំ ២០២៣ នៅពេលដែលយន្តហោះ Marchetti SF260 turboprop របស់ពួកគេបានធ្លាក់ចូលទៅក្នុងវាលស្រែ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
