គុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី៤ ខែមីនា ល្អណាស់

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២២.៥៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

ចំពោះគុណភាពខ្យល់តាមបណ្តារាជធានី-ខេត្តមួយចំនួនដោយបង្ហាញលទ្ធផលដូចខាងក្រោម៖

*ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តតាកែវ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ

*ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមានខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តរតនគិរី ខេត្តសៀមរាប និង ខេត្តស្ទឹងត្រែងជាដើម៕

ដោយ ៖ ម៉ាដេប៉ូ

ads banner