ស្រុកឱរ៉ាល់នេះគឺជាចំណុចចាប់ផ្ដើម នៃដំណើរការស្វែងរកសន្តិភាពតាមរយៈនយោបាយឈ្នះ ឈ្នះ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ខេត្តកំពង់ស្ពឺ)៖ នាឱកាសចូលរួមជាមួយប្រជាពលរដ្ឋស្រុកឱរ៉ាលខេត្តកំពង់ស្ពឺដើម្បីសម្ពោធសមិទ្ធផលនានាក្នុងវត្តឧត្តមគីរីព្រឹក្សា (កោដូនតី) ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ បានថ្លែងលើកឡើងថា ដោយរំឭកពីអតីតកាល កាលពីជាង ២ទសវត្សរ៍កន្លងទៅ។ ខេត្តកំពង់ស្ពឺយើង ជាពិសេសស្រុកឱរ៉ាល់នេះគឺជាចំណុចចាប់ផ្ដើមនៃដំណើរការស្វែងរកសន្តិភាពតាមរយៈនយោបាយឈ្នះ ឈ្នះ នោះគឺការចរចាស្វែងរកសន្តិភាពឈានទៅដល់ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨។ នេះបើយោងតាមការបង្ហោះតាមផេកហ្វេសបុផ្លូវការ ឯកឧត្តម ហ៊ុន ម៉ានី នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ផ្ដើមចេញពីការជឿជាក់ និងទំនុកចិត្តរវាងគ្នា និងគ្នាទើបធ្វើឱ្យការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់កម្ពុជាទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ យើងចងចាំមិនភ្លេចនូវគុណបំណាច់របស់មគ្គុទេសក៍ឯក និងប្រតិបត្តិករទាំងឡាយដែលបាននាំមកនូវសុខសន្តិភាពពេញលេញ ប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះយើងក៏ចងចាំផងដែរថាសម្ដេចតាព្រះវររាជបិតាជាតិយើង ដែលទ្រង់ប្រោសព្រះរាជទានព្រះរាជឱង្ការផ្ដាំផ្ញើដល់កូនចៅចៅទួតចៅលួត ឱ្យរួបរួមគ្នាជាធ្លុងមួយ ប្រកបដោយអត្ថន័យថា «ខ្មែររួបរួម ខ្មែរខ្លាំង» ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលបានលះបង់ខ្ពស់ដើម្បីបុព្វហេតុផ្សះផ្សា បង្រួបបង្រួមជាតិរហូតឈានដល់ការសម្រេចសុខសន្តិភាពដ៏មានតម្លៃបំផុត។ នេះហើយជាអត្ថន័យ និងគុណតម្លៃដ៏ពិសិដ្ឋនៃសន្តិភាព ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner