អ៊ុយក្រែនប្តេជ្ញាធ្វើគ្រប់យ៉ាងប្រឆាំងរុស្ស៊ីក្រោយអាមេរិកផ្តាច់ជំនួយយោធា

កៀវ ៖ អ៊ុយក្រែនប្តេជ្ញានឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី បន្ទាប់ពីមេដឹកនាំអាមេរិក លោក Donald Trump សម្រេចចិត្តកាត់ផ្តាច់ជំនួយយោធាដល់អ៊ុយក្រែន។

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmygal ប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងកៀវថា អាមេរិកគឺជាអ្នកគាំទ្រផ្នែកយោធាដ៏សំខាន់បំផុតរបស់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

លោក Shmygal បន្តថា ជំនួយរបស់អាមេរិកក្នុងទម្រង់ជាការការពារដែនអាកាស និងការផ្លាស់ប្តូរចារកម្ម បានជួយសង្គ្រោះអាយុជីវិតប្រជាជនអ៊ុយក្រែនប្រហែលជារាប់ម៉ឺននាក់។ ប៉ុន្តែពេលនេះ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទប់ទល់នឹងរុស្ស៊ី។

បើតាមលោក Shmygal អ៊ុយក្រែន កំពុង ពិភាក្សា អំពីជម្រើសជាមួយដៃគូអឺរ៉ុប ហើយចង់ចរចាជាមួយលោកប្រធានាធិបតី Trump ជុំវិញការកាត់ផ្តាច់ជំនួយយោធា និងការចុះកិច្ចព្រមព្រៀងរ៉ែកម្រ និងធនធានធម្មជាតិរបស់អ៊ុយក្រែនប្រគល់ឲ្យអាមេរិក។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាត់ផ្តាច់ជំនួយយោធាទាំងអស់ដល់ អ៊ុយក្រែន ប៉ុន្ប៉ុន្មានថ្ងៃបន្ទាប់ពីមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃករជា សាធារណៈ ជាមួយ មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី រហូតត្រូវបានបណ្តេញចេញពីសេតវិមាន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner