ក្រុមប្រឆាំងស៊ែប៊ីបាញ់ឧស្ម័នបង្ហូរទឹកភ្នែកក្នុងសភា

បរទេស ៖ សមាជិកសភាគណបក្សប្រឆាំង ប្រទេសស៊ែប៊ី បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងសភា កាលពីថ្ងៃអង្គារ បង្ហាញការគាំទ្រដល់សកម្មភាពបាតុកម្មតវ៉ា ប្រឆាំងអំពើពុករលួយ ដែលកំពុងបន្ត ដោយមានសមាជិកសភា ជាច្រើននាក់ រងរបួស អំឡុងពេលនោះ។

វីដេអូដែលបានចែករំលែក តាមអ៊ីនធឺណិត បានបង្ហាញសមាជិកបក្សប្រឆាំង គប់កំប៉ុងផ្សែង ដោយមានអ្នកខ្លះ ហាក់ដូចជា មានការប៉ះទង្គិចគ្នា។ លោកស្រី Ana Brnabic ប្រធានសភាចាត់ទុកជា បដិវត្តន៍ពណ៌ ហើយចាត់ទុក សកម្មភាពនេះ គាំទ្រដោយលោកខាងលិច តែ អះអាងថា នឹងបរាជ័យ។

ប្រទេសស៊ែប៊ី បានរង្គោះរង្គើ អស់រយៈពេលជាច្រើនខែ ដោយការតវ៉ាប្រឆាំងអំពើពុករលួយដឹកនាំដោយនិស្សិត បន្ទាប់ពីការដួលរលំ នៃដំបូលស្ថានីយរថភ្លើង កាលពីឆ្នាំមុន ដែលបានសម្លាប់មនុស្ស ១៥នាក់។ ចលនានេះបានដាក់សម្ពាធកាន់តែខ្លាំងឡើង លើរដ្ឋាភិបាលស៊ែប៊ី និងប្រធានាធិបតី Aleksandar Vucic ដោយជំរុញឱ្យ នាយករដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ ជាច្រើនទៀត លាលែងតំណែង ដើម្បីទទួលខុសត្រូវ។ កន្លងមក សកម្មជនចោទថា គម្រោងសាងសង់នានា ចាក់ស្រេះក្នុងអំពើពុករលួយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner