ហ្សកដានីផ្តើមជម្លៀសកុមារហ្គាហ្សា២ពាន់នាក់

បរទេស៖ ក្រុមកងទ័ព នៃប្រទេស ហ្សកដានី បានចាប់ផ្តើមសកម្មភាព ជម្លៀសកុមារ នៅតំបន់ហ្គាហ្សា ប្រមាណ២ពាន់នាក់ ដែលរងរបួស ទៅកាន់រដ្ឋធានី Amman ដើម្បីទទួលការព្យាបាល។

កាលពីថ្ងៃអង្គារ ឧទ្ធម្ភាគចក្រយោធា ប្រទេស ហ្សកដានី បានដឹកកុមារពិការ ពីរនាក់ ពីហ្គាហ្សា និងអមដំណើរ ដោយសមាជិកគ្រួសារ ហើយ បានចុះចត នៅអាកាសយានដ្ឋានយោធា Marka។

សកម្មភាពនេះបានកើតឡើង ខណៈដែលប្រទេស ហ្ស៊កដានី បានចាប់ផ្តើមប្រតិបត្តិការ ដើម្បីជម្លៀសកុមារចំនួន ២,០០០នាក់ ចេញពីតំបន់ហ្គាហ្សា ដែលកំពុងមានជម្លោះប្រដាប់អាវុធ រវាងអ៊ីស្រាអែល និងហាម៉ាស់ បញ្ជូនទៅទទួលការព្យាបាល នៅក្នុងប្រទេស របស់ខ្លួន។

អង្គការសុខភាពពិភពលោកបានឱ្យដឹងថា កុមារនៅតំបន់ហ្គាហ្សា ប្រមាណ៤,៥០០នាក់ ត្រូវតែនាំយក ទៅទទួលការព្យាបាល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner