គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ល្បាតក្នុងមូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសផ្សេងៗ

(ភ្នំពេញ)៖ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចូលរួមល្បាតជាមួយគណៈបញ្ជាការឯកភាព ខណ្ឌឫស្សីកែវ ដឹកនាំផ្ទាល់ដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក សាំង សុភៈវិចិត្រ នាយករងរដ្ឋបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន និងបានចុះពិនិត្យតាមអាគារខុនដូរ បុរី និងតំបន់ស្មុគស្មាញ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបញ្ជាក់ថា ទីតាំងដែលគណៈបញ្ជាការឯកភាពខណ្ឌ បានចុះ ពិនិត្យរួមមាន៖ ១-condo sky tree សង្កាត់ទួលសង្កែទី១, ២-condo the parkway សង្កាត់ទួលសង្កែទី១, ៣-ទីតាំងផ្ទះជួល ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២, ៤-camko city សង្កាត់ទួលសង្កែទី២, ៥-បុរីភ្នំពេញថ្មី សង្កាត់ទួលសង្កែទី២, ៦-បុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១, ៧-បុរីប៉េងហួត សង្កាត់ច្រាំងចំរេះទី១, ៨-បុរីជីបម៉ុង សង្កាត់ច្រាំងចំរេះទី១, ៩-បុរីអង្គរ សង្កាត់ស្វាយប៉ាក, ១០-ល្បាតតាមផ្លូវ ១៨០០ សង្កាត់ទួលសង្កែទី២, ១១-ល្បាតតាមផ្លូវ ស្តុបលក់ផ្កា មុខវត្តទួលអស់លោក ឡើងទៅផ្លូវជាតិលេខ៥ សង្កាត់គ.ម៦, ១២-ល្បាតតាមផ្លូវអតីតផ្លូវរថភ្លើង ។

លោកអធិការនគរបាលខណ្ឌឬស្សីកែវ បានបន្តថា ជាលទ្ធផល ពុំមានសកម្មភាពអ្វីគួរអោយកត់សម្គាល់នោះទេ ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានថ្លែងនូវការអរគុណដល់កងកម្លាំងគ្រប់ប្រភេទ ដែលតែងតែបានចូលរួមទប់សង្កាត់ និងបង្ក្រាបរាល់បទល្មើសដែលបានកើតមានក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ នេះ បានយ៉ាងល្អ។

លោកអភិបាលខណ្ឌ ក៏សូមអោយកងកម្លាំងទាំងអស់ បន្តចូលរួមនឹងពង្រឹងបន្ថែមតួនាទី និងភារកិច្ចការងារ ឱ្យមានប្រសិទ្ធភាព ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner