ទ័ពហ្គាតេម៉ាឡាល្បាតព្រំដែនឆ្នេរជាមួយម៉ិកស៊ិករកក្រុមគ្រឿងញៀន

បរទេស ៖ ទាហានប្រទេស ហ្គាតេម៉ាឡា ដែលមានទាំងរថពាសដែក បានល្បាតតាមព្រំដែនឆ្នេរ ជាមួយប្រទេសម៉ិកស៊ិក ក្បែរមហាសមុទ្រប៉ាស៊ីហ្វិក ក្រោមផែនការមួយ ដែលមានបំណងរារាំង និងតាមប្រមាញ់ ក្រុមជួញដូរគ្រឿងញៀន។

អ្នកនាំពាក្យកងទ័ពប្រទេស ហ្គាតេម៉ាឡា អ្នកស្រី Ann Marie Argueta មានប្រសាសន៍ថា «ការល្បាតទាំងនេះ ធ្វើឡើងដើម្បីជៀសវាង និងទប់ស្កាត់ ការគំរាមកំហែង ពីឧក្រិដ្ឋកម្មឆ្លងដែន ក្នុងទម្រង់ណាមួយ មិនថា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធ ការជួញដូរអាវុធ»។

លោក វរសេនីយ៍ឯក Juan Celis ប្រធានផ្នែកល្បាត នៅក្នុងក្រុង Ocós នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក បាននិយាយថា «បទបញ្ជាដែលខ្ញុំមានជាមេបញ្ជាការ កងពលតូចនេះ`គឺ ដើម្បីរក្សាវត្តមានថេរនេះ ឲ្យបានច្បាស់លាស់ ដើម្បីបង្កើតការរារាំងរឹងមាំ ប្រឆាំងនឹងក្រុមឧក្រិដ្ឋជន»។

ក្នុងប៉ុន្មានទសវត្សរ៍ ថ្មីៗនេះ ព្រំដែនរវាងប្រទេសប្រទេសម៉ិកស៊ិក និង ហ្គាតេម៉ាឡា ដែលជាប្រទេសស្ថិតក្នុងតំបន់អាមេរិកកណ្តាល ត្រូវបានវាយលុក ដោយអំពើហិង្សាឧក្រិដ្ឋកម្ម ដែលបានរៀបចំ ជាពិសេស ដោយក្រុមជួញដូរគ្រឿងញៀន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner