អភិបាលរងខេត្តកំពង់ធំ នាំយកអាហារទៅផ្តល់ជូនអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖ លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងលោកស្រី ព្រមទាំងក្រុមគ្រួសារកាលពីថ្ងៃទី៤ ខែមីនា អញ្ជើញសួរសុខទុក្ខ និងនាំអំណោយជាម្ហូបអាហារ ព្រមទាំងសម្ភារៈប្រើប្រាស់ទៅផ្តល់ជូនអ្នកជំងឺ១៨០នាក់ដែលកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។
ក្នុងកម្មវិធីនេះលោក ញឹក បានខេង បានអរគុណដល់ក្រុមគ្រូពេទ្យ ព្រមលើកទឹកចិត្តដល់គ្រូពេទ្យឱ្យបន្តយកចិត្តទុកដាក់ ព្យាបាលជូនប្រជាពលរដ្ឋដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ លោកក៏បានស្នើដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ យកចិត្តទុកដាក់លើបរិស្ថានស្អាត អនាម័យល្អ និងបម្រើសេវាប្រកបក្រមសីលធម៌វិជ្ជាជីវៈ៕
ដោយ៖ប៊ុនរដ្ឋា
