តំណាងរាស្រ្តមណ្ឌលតាកែវ៖បច្ចុប្បន្នស្រ្តីបានរួមចំណែកកាន់​តែខ្លាំងឡើងក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស

តាកែវ៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃ​រដ្ឋសភា​និងជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានលើក​ឡើងថា ដោយសារប្រទេសមានស្ថានភាពល្អប្រសើរ មានសុខ​សន្តិភាព បានជំរុញ​ឱ្យស្រ្តីមានឱកាសកាន់តែច្រើនឡើង​ក្នុង​ការចូលរួម ចំណែកកាន់តែខ្លាំងជួយកសាងនិងអភិវឌ្ឍ​ប្រទេស។

លោកជំទាវថ្លែងបែបនេះក្នុងឱកាសអញ្ជើញអបអរសាទរខួបលើកទី១១៤ ទិវាអន្តជាតិនារី ៨ មីនា ឆ្នាំ២០២៥នៅ​សាល​ប្រជុំ សាលាខេត្តតាកែវកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥​។លោកជំទាវបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុនៗ និងអាណត្តិទី៧នេះតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះស្រ្តី ព្រមទាំងបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃប្រទេសជាតិថែមទៀតផង ព្រោះស្រ្តីមានតួនាទីសំខាន់ណាស់ក្នុងសកម្មភាពជួយអភិវឌ្ឍន៍សង្គមជាតិដែលមិនអាចខ្វះបាន ។

ក្នុងឱកាសនេះដែរឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ​បាន​លើកទឹកចិត្តដល់ស្រ្តីដែលជាថ្នាក់ដឹកនាំ នៅតាមមន្ទីរ​អង្គភាព និងបណ្ដាក្រុងស្រុក ត្រូវខិតខំពង្រឹងសមត្ថភាព​របស់ខ្លួនឱ្យបានល្អប្រសើរបន្ថែមទៀត តាមរយៈការខិត​ខំរៀនសូត្រ និងសិក្សាស្រាវជ្រាវលើមុខជំនាញរបស់ខ្លួន ពិសេសជំនាញបច្ចេកវិទ្យាឌីជីថលដើម្បីឆ្លើយតបទៅនឹងបរិបទសង្គមបច្ចុប្បន្ន។

ដោយ៖តាកែវ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner