ឯកឧត្តម ឃួង ស្រេង កោតសរសើរបងប្អូននារី ក្នុងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានលះបង់កំលាំងកាយចិត្តក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជននៅគ្រប់កិច្ចការសង្គម
(ភ្នំពេញ)៖ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានថ្លែងកោតសរសើរដល់បងប្អូននារី ក្នុងរដ្ឋបាលរាជធានីភ្នំពេញដែលបានលះបង់កំលាំងកាយចិត្តក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជននៅគ្រប់កិច្ចការសង្គម សហគមន៍ និងការងាគ្រួសារ ។

ឯកឧត្ដម ឃួង ស្រេង សបញ្ជាក់ អំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិ នៃការលើកកម្ពស់សមភាព និងការពង្រីកភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅកម្ពុជា រួមទាំងការពិនិត្យឡើងវិញ នូវវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំងបញ្ហាប្រឈមដែលនៅសេសសល់ លើការងារអនុវត្តសេចក្តីថ្លែងការណ៍ របស់អង្គការសហប្រជាជាតិឆ្លើយតបទៅនឹងចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងយុទ្ធសាស្រ្តបញ្ញកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាយ៉ាងពិតប្រាកដ ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងបែបនេះ នារសៀលថ្ងៃទី៧ មិនាឆ្នាំ២០២៥ ក្នុងពីធីសំណេះសំណាលជាមួយបងប្អូននារីក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ពិធីសំណេះសំណាលជាមួយបងប្អូននារីក្នុងរដ្ឋបាលរាជធានីភ្នំពេញក្នុងន័យចូលរូមអបអរសាទរទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០២៥ ក្រោមប្រធានបទ ៖ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប ក្នុងន័យលើកតម្កើងសិទ្ធនារីដែលមិនអាចខ្វះបានជាដៃគូជាមួយបុរសក្នុងគ្រប់កិច្ចកាសង្គម និងអភិវឌ្ឍន៍ ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ខ្មែរយើង បានលើកកំពស់សិទ្ធិសេរីភាព ផ្តល់តម្លៃដល់បងប្អូននារីតាំងពីសម័យបុព្វកាលមកម្លេះតាមរយះពាក្យពេជន៏ អក្សរសាស្ត្រ ភាសារក្នុងការងារសង្គមដូចជា ៖ មាតុភូមិ មេទ័ព មេក្រុម មេដំបូល មគ្រួសារ មេឃុំ មេស្រុកជាដើម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្តល់ឱកាសផ្តល់ការងារដល់បងប្អូននារីអោយមានឱកាសចូលប្រឡូកគ្រប់សកម្មភាពសង្គមទាំងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច មនុស្សធម៏ជាដើមឱ្យមានសមភាពជេនឌ័រជាមួយបុរស។ ដូច្នេះបងប្អូននារីត្រូវបន្តខិតខំលើកកំពស់សមត្ថភាព ចំណេះដឹងនឹងជំនាញដែលធ្វើឲ្យិស្ត្រីមានលទ្ធ ភាពគ្រប់គ្រាន់ក្នុងការងារសង្គម ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
