សាលាពលទាហានយោធភូមិភាគពិសេស រៀបចំពិធីអបអរទិវាអន្តរជាតិនារី ៨ មីនា
កំពង់ឆ្នាំង៖សាលាពលទាហានយោធភូមិភាគពិសេសកាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ មានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០២៥ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ូ ចាន់ដារ៉ា នាយកសាលាពលទាហានយោធភូមិភាពពិសេស ។

ក្នុងឱកាសនេះឯកឧត្តមនាយកសាលាពលទាហានបានកោតសរសើរចំពោះក្រុមការងារយេនឌ័ររបស់សាលាដែលបានចូលរួមចំណែកធ្វើការងារ ក្នុងអង្គភាពនិងការងារជួយសង្គម ជួយដោះស្រាយរាល់ទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារយោធិនដែលមានជីវភាពខ្វះខាត ។

យោងតាមរបាយការណ៍ដែលអានដោយលោកស្រីអនុសេនីយ៍ទោ ង៉ា សុជា ជំនួយការបូកសរុបលេខាធិការដ្ឋាន សាលាពលទាហាន យោធភូមិភាគពិសេសបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅ គ្រូពេទ្យនារីនៃសាលាពលទាហានយោធភូមិភាគពិសេសបានព្យាបាលជូនដល់យោធិន គ្រួសារយោធិន ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រដែលខ្លួនឈរជើងបានជាច្រើនលើក និងជាសះស្បើយជាច្រើននាក់ ។ជួយចុះអប់រំទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន ទប់កាត់អំពើហិង្សា ជួយបញ្ជូនកុមារគ្រប់អាយុទៅសាលារៀន និងជួយដល់ការកសាងហេដ្ឋារចនាផ្លូវថ្នល់នៅ ក្នុងមូលដ្ឌានផងដែរ៕
ដោយ៖សុខ គឹមសៀន
