ឯកឧត្តមបណ្ឌិតសភាចារ្យ   អ៊ុក រ៉ាប៊ុន ផ្ដល់ប្រេងម៉ាស៊ូតចំនួន ១ ០០០លីត្រដល់​ប្រជាកសិករឃុំច្រណូក ស្រុកកំពង់​លែងសម្រាប់​បូមទឹកដាក់ស្រែប្រាំង

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់​ឆ្នាំង​កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ និងក្រុមការងារ ថ្នាក់​ខេត្ត អាជ្ញាធរ​ដែនដីអញ្ជើញពិនិត្យមើលស្ថានភាពបង្កបង្កើនផលស្រែប្រាំង និង​បញ្ហាប្រឈមផ្សេងៗពីការខ្វះខាតទឹក ។ក្នុងឱកាសនេះ​បាននាំ​យកប្រេងម៉ាស៉ូតចំនួន ១០០០លីត្រ   ដែលជាអំណោយ ឯកឧត្តម​បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុករបេសកកម្ម​ពិសេស និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត​កំពង់ឆ្នាំង ផ្ដល់ជូន​ប្រជាកសិករនៅក្នុងឃុំច្រណូកសម្រាប់ប្រើប្រាស់​ក្នុងការបូមទឹកដាក់ស្រែប្រាំង។

ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបានជួបសំណេះសំណាលជាមួយប្រជាកសិករនិងជំរុញឱ្យបន្តដាំបន្លែនិងចិញ្ចឹមសត្វបន្ថែម​​ដើម្បីលើក​ស្ទួយជីវភាពរស់នៅ។

យោងតាមរបាយការណ៍របស់លោកអភិបាលស្រុកបានឱ្យដឹងថា ប្រជាពលរដ្ឋនៅឃុំច្រណូក មានចំនួន១.៦៦៧គ្រួសារ ដែល​បាន​បង្កបង្កើនផលស្រែប្រាំងលើផ្ទៃដីសរុប៨.៩៣៨ហិកតា និងនៅក្នុង​តំបន់ផ្សេងៗជាច្រើន។មានប្រភព​សំខាន់​មកពីចំណុចស្ទឹងស្លាប់ និងទន្លេព្រែកសាយ៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner