ប្រទះឃើញគ្រាប់បែកសង្គ្រាមលោកលើកទី២ដ៏កម្រ កណ្តាលប្រទេសបារាំង

បរទេស៖ គ្រាប់បែកសង្គ្រាម សម័យលោកលើកទី ២ មិនទាន់ផ្ទុះ ត្រូវបានរកឃើញ ដ៏កម្រ នៅជិតផ្លូវរថភ្លើងមួយកន្លែង ស្ថិតក្នុងតំបន់ Saint-Denis ភាគខាងជើង កណ្តាលទីក្រុងប៉ារីស កាលពីព្រឹកថ្ងៃសុក្រ។

ទីភ្នាក់ងារព័ត៌មាន Skynews បានចេញផ្សាយថា  ក្រោយប្រទះឃើញគ្រាប់បែក មួយនេះ រថភ្លើងរបស់ក្រុមហ៊ុន Eurostar រវាងទីក្រុងឡុងដ៍ និងប៉ារីស ត្រូវបានលុបចោល ប៉ះពាល់អ្នកដំណើររាប់ពាន់នាក់។ ភ្លាមៗ អ្នកជំនាញការរំដោះគ្រាប់បែក ត្រូវបានបញ្ជូន ទៅកាន់ទីតាំងនោះ ដើម្បីធ្វើប្រតិបត្តិការ យកចេញ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមទេ។ ប្រតិបត្តិកររថភ្លើងជាតិរបស់ប្រទេសបារាំង ហៅកាត់ SNCF បាននិយាយថា សេវាកម្ម ត្រូវផ្អាករហូតដល់យប់ តាមការស្នើសុំរបស់ប៉ូលីស ដោយបានប្រាប់ឲ្យ អ្នកជិះរថភ្លើងទាំងអស់ ពន្យារពេលការធ្វើដំណើរ។

រថភ្លើងពីប្លុកស្ថានីយរថភ្លើង Gare du Nord ទៅកាន់ភាគខាងជើង ប្រទេសបារាំង ក៏ត្រូវបានបញ្ឈប់ផងដែរ ដោយគេដឹងថា ទីនោះ ជាមជ្ឈមណ្ឌលដឹកជញ្ជូនអឺរ៉ុបដ៏សំខាន់ និងត្រូវបានចាត់ទុកថា ជាស្ថានីយរថភ្លើងដ៏មមាញឹកបំផុតមួយ របស់ពិភពលោក។

គ្រាប់បែកសម័យសង្គ្រាមលោកលើកទីមួយ និងលើកទីពីរ ត្រូវបានរកឃើញ ជាទៀងទាត់ នៅជុំវិញប្រទេសបារាំង ប៉ុន្តែ កម្រណាស់ ប្រទះឃើញ នៅក្នុងតំបន់ ដែលមានប្រជាជនរស់នៅច្រើន នេះបើតាម Skynews ដដែល៕

ប្រភពពី Skynews ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner