Flash KHក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស

ភ្នំពេញ៖ នៅផ្សារទំនើប AEON3 នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ បានប្រារព្ធ​ព្រឹត្តិការណ៍ដ៏ធំ ប្រចាំ ដើមឆ្នាំ២០២៥ គឺពិធី​ចុះហត្ថលេខា​រវាងក្រុមហ៊ុនភេសជ្ជៈប៉ូវ កម្លាំង បាកាស និងក្រុម Flash KH ដែលជាក្រុម E-sports ដ៏ល្បីមួយនៅ កម្ពុជា ដែលមានអ្នកគាំទ្រជាច្រើន ។កម្មវិធីដ៏ពិសេសនេះ មានការ អញ្ជើញចូលរួម​ពី​នាយក​គ្រប់គ្រងតំបន់ប្រចាំប្រទេសកម្ពុជា នៃ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស សមាជិកក្រុម Flash KH និងអ្នកគ្រាំទ្រ​យ៉ាងច្រើនកុះករ ។

លោក ជីនវ៉ុក លី ( Jinwook Lee)នាយកគ្រប់គ្រងតំបន់ប្រចាំ ប្រទេសកម្ពុជានៃក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាសបាន មាន ប្រសាសន៍ថា “ថ្ងៃនេះ ពួកយើងប្រកាសទូតសុច្ឆនៈដំបូងរបស់យើងគឺ “Flash KH” ។ Flash KH គឺជាក្រុម E-sports កំពូលមួយរបស់ កម្ពុជា ដែលត្រូវបានគេស្គាល់ថា មានទេពកោសល្យ ការតាំងចិត្ត និងការប្តេជ្ញាចិត្តដើម្បីជោគជ័យ ជាមួយ​នឹងយុទ្ធសាស្ត្រក្នុងការប្រកួត ,ការធ្វើការងារជាក្រុម និងការចូលរួមគាំទ្រក្នុងវិស័យ E-sports” ។ E-sports គឺជា​កីឡាអេឡិចត្រូនិក ដែលរីកចម្រើនយ៉ាងឆាប់រហ័ស ដោយទាមទារការយកចិត្តទុកដាក់ ជំនាញ និងអំណត់តស៊ូ ដែល សមស្របនឹងភេសជ្ជៈប៉ូវកម្លាំងបាកាស ។

លោកនាយកគ្រប់គ្រងតំបន់បានគូសបញ្ជាក់បន្ថែមអំពីសារសំខាន់នៃពិធីចុះហត្ថលេខានេះ ។លោកថា​តាមរយៈការ​ចាប់ដៃគូជាមួយ Flash KH ក្រុមហ៊ុនភេសជ្ជៈបាកាស មានគោលបំណងគាំទ្រដល់ការរីក ចម្រើន នៃកីឡាអេឡិចត្រូនិក នៅកម្ពុជា ព្រមទាំងភ្ជាប់ទំនាក់ទំនង ជាមួយមនុស្សជំនាន់ថ្មីដែលមានឆន្ទៈខ្ពស់ ជាជំនាន់ដែលប្រើប្រាស់ បចេ្ចក​វិទ្យាបញ្ញា​សិប្បនិម្មិត (AI Generation) ដែលត្រូវការ បំពេញ ថាមពល ដើម្បីផ្តោតអារម្មណ៍ក្នុងការប្រកួតឱ្យអស់ពីសមត្ថភាព។

តាមប្រសាសន៍របស់លោក ជីនវ៉ុក លី បានបង្ហាញថា “ចក្ខុវិស័យរ បស់ភេសជ្ជៈប៉ូវកម្លាំងបាកាស គឺផ្តល់ជូននូវភេសជ្ជៈ ប៉ូវកម្លាំងដ៏ពិត ប្រាកជ ជាមួយនឹងគុណភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពី អតិថិជន ក៏ដូចជាការយល់ច្បាស់​ពីតម្រូវការ​របស់អតិថិជនរបស់ខ្លួន ។”

តាមរយៈព្រឹត្តិការណ៍ ការចុះហត្ថលេខាទូតសុច្ឆន្ទៈនេះ មានការជជែក លើចំណុចសំខាន់ៗជាច្រើន ទាក់ ទងនឹងភេសជ្ជៈ​ប៉ូវ​កម្លាំង​បាកាស ដែលដើរតួក្នុងការបំពេញបន្ថែមថាមពលមកដល់អ្នកលេងកីឡា E-sports ជាប្រចាំ។ ជាមួយគ្នាផង​ដែរ។

លោក ជីនវ៉ុក លី បានរំលឹកពីអត្ថប្រយោជន៍ និងដើមកំណើតរបស់ ភេសជ្ជៈ ប៉ូវកម្លាំងបាកាសដែលមានប្រវត្តិជាងកន្លះសតវត្សថា ជាភេសជ្ជៈប៉ូវ​កម្លាំង​របស់ប្រទេសកូរ៉េ ដែលត្រូវបាន ផលិតឡើង ដោយក្រុមហ៊ុនឱសថដ៏ធំមួយ​របស់ប្រទេស​កូរ៉េ និងណែនាំជាលើក ដំបូងនៅ​ក្នុងប្រទេសកូរ៉េចាប់តាំងពីឆ្នាំ១៩៦៣ ដោយផ្ដោតទៅ លើគុណភាព និងប្រសិទ្ធិភាព ។ ភេសជ្ជៈប៉ូវកម្លាំងបាកាស គឺជានិមិត្ត​សញ្ញានៃភាពតស៊ូ ជំនួយស្មារតី និងជាដៃគូរយល់ចិត្តពេលអ្នក ត្រូវការ ថាមពល ដើម្បីបន្តឆ្ពោះទៅកាន់ភាពជោគជ័យ។

លោក តែ តេកហេង ដែលជា General Manager និងជាអ្នក តំណាងក្រុម Flash KH បាននិយាយថា “ពួកយើងជឿ​ជាក់លើ ភេសជ្ជៈប៉ូវកម្លាំងបាកាស ក្នុងការបំពេញថាមពលដល់ពួកយើងក្នុង ការសិក្សា និងរាល់ការប្រកួត ដោយសារពួក​យើងបានទទួលទាន ដោយផ្ទាល់ ហើយពួកយើងបានទទួលស្គាល់ថា ភេសជ្ជៈប៉ូវកម្លាំង បាកាស ពិតជាមានប្រសិទ្ធ​ភាព​ខ្ពស់ទៅលើការផ្ដល់ថាម ពល ដល់រាងកាយ ជំនួយស្មារតីក្នុងការបើកបរ ជំនួយដល់ខួរក្បាល បានភ្លាមៗ គ្រប់ពេលវេលា​ដែលយើងត្រូវការ និងនាំឱ្យពួកយើង ជម្នះរាល់ឧបសគ្គ ” ។

លោកបានបន្ថែមក្នុងការចែករំលែកបទពិសោធន៍ការទទួលទានភេសជ្ជៈប៉ូវកម្លាំងបាកាស ដែលបំពេញថាមពលដល់​ពួក​លោករាល់ ពេលហាត់កីឡា បំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការសិក្សា និងជា ពិសេស ការប្រកួតពេលយប់ផងដែរ។

គប្បីជម្រាបជូនផងដែរថា ក្នុងព្រឹត្តិការណ៍ចុះហត្ថលេខាទូតសុច្ឆន្ទៈ របស់ បាកាស និងFlash KH នៅថ្ងៃទី៨ ខែមីនានេះ ក៏មានការរៀប ចំយ៉ាងធំ និងអស្ចារ្យ ដោយផ្តើមពីការសួរសំណួរសំណេះសំណាល ដើម្បីបានដឹងពីការបរិភោគ​ភេសជ្ជៈ​ប៉ូវ​កម្លាំងបាកាស និងការសំណេះ សំណាលជាមួយអ្នកគាំទ្រថែមទៀតផង។

ជាងនេះទៀត សមាជិកក្រុម Flash KH ដូចជា CHMA (ឆ្មា) និង Donut(ដូណាត់) បានចូលរួមសម្ដែងដែលញ៉ាំង​ឱ្យ​កម្មវីធី​កាន់តែ រីករាយ។ មិនតែប៉ុណ្ណោះ ពួកគេបានសម្ដែងជាមួយបទក្នុង Tik Tok ដែលកំពុងតែល្បីៗក្នុ្ងងពេលបច្ចុប្បន្ន ។ កាន់តែអស្ចារ្យ នៅមានការ ចូលរួម សម្ដែងដោយលោក ខាន់ ជេមស៍ និងកូនស្រីរបស់គាត់ ដែលធ្វើឱ្យព្រឹត្តិការណ៌នេះ កាន់តែរីករាយជាមួយអ្នកគាំទ្រជា ច្រើននាក់ ។

បន្ទាប់មកទៀត លោក ជីនវ៉ុក លី ដែលជានាយកគ្រប់គ្រង តំបន់ ប្រចាំប្រទេសកម្ពុជា របស់ក្រុមហ៊ុនបាកាស និងលោក តែ តេកហេង ដែលជា General Manager និងជាអ្នកតំណាងក្រុម Flash KH បានចុះហត្ថលេខាទូតសុច្ឆន្ទៈ រវាងក្រុមហ៊ុន​ភេសជ្ជៈប៉ូវកម្លាំង បាកាស និង Flash KH ។ កាន់តែពិសេសនោះ អ្នកគាំទ្រដែលបានចូលរួម ទទួលបានវត្ថុអនុស្សាវរីយ៍​ជាច្រើនទៀតពី Bacchus x Flash KH ផងដែរ ៕
ដោយ៖ គង់ សុផុល
រូបថតៈវេង លឹមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner