ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ​ឆ្នាំ២០២៥ “ស្នាមញញឹមសាទរ​សង្ក្រាន្ដឆ្នាំថ្មី”

ភ្នំពេញ៖ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ នឹងប្រារព្ធក្រោមប្រធាន​បទ “ស្នាមញញឹមសាទរ​សង្ក្រាន្ដឆ្នាំថ្មី” ។នេះបើ​យោង​​តាមការ​បញ្ជាក់​ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នៅ​ខេត្តសៀមរាបក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហ​ភាព​សហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត​សៀមរាប និងជាប្រធានស.ស.យ.ក. ខេត្តសៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​ស.ស.យ.ក. បានលើកឡើងថា”ខេត្តសៀមរាប​នឹង​កាន់តែមានភាព​សប្បាយរីករាយថែមទៀតដោយក្រុមការងារខិតខំរក្សានូវភាពទាក់ទាញរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ធ្វើយ៉ាងណាបង្កើននូវបរិយាកាស​រីករាយក្នុងឱកាសនៃការជួបជុំគ្នារីករាយឆ្លងឆ្នាំថ្មី។”

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែល​ផ្ដល់សេច​ក្ដីទុកដល់ ស.ស.យ.ក.រៀបចំព្រឹត្តិការអង្គសង្ក្រាន្ដឆ្នាំ២០២៥ ដោយ​ដោយឯកឧត្ដមបានលើកឡើងពីការ​គិតគូរយ៉ាងល្អត់ល្អន់របស់​សម្ដេច​ធិបតី ដោយសម្ដេចចង់ឱ្យមានជម្រើសបន្ថែមសម្រាប់បងប្អូន ពុកម៉ែ មាមីង បងប្អូន​ប្រជាពលរដ្ឋជ្រើសរើសដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី​នៅក្រុងសៀមរាប និង តំបន់ប្រាសាទអង្គរវត្ត។

ដោយឡែកនៅរសៀលថ្ងៃទី៩ ខែមីនា ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ​នៃព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បានដឹកនាំ​ក្រុមការងារជួបពិភាក្សាការងារជាមួយក្រុមអ្នកផលិតមាតិកាក្នុងខេត្តសៀមរាប ក្នុងន័យពង្រឹង​កិច្ច​សហការក្នុងការផ្សព្វផ្សាយពីព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត នៅលើទឹកដីនៃខេត្តសៀមរាប ដែលការពិភាក្សានេះ​ក៏មានការ​ចូលរួមពីលោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលា​ខេត្តសៀមរាប រួមនឹងវត្តមានថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីពាក់ព័ន្ធមួយ​ចំនួនទៀត៕
ដោយ៖ ជាវ ចន្ធូ
រូបភាព៖ស.ស.យ.ក.

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner