រដ្ឋមន្ត្រីក្រសួងកសិកម្មអញ្ជើញផ្សព្វផ្សាយអំពីសហគមន៍កសិកម្មទំនើបដល់ប្រជាកសិករនៅខេត្តបាត់ដំបង

ភ្នំពេញ៖នៅខេត្តបាត់ដំបងជាខេត្តជង្រុកស្រូវដ៏ធំរបស់កម្ពុជានៅចុង​សប្ដាហ៍នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលនិងផ្សព្វផ្សាយពី​សហគមន៍​​កសិកម្មទំនើប​សម្រាប់ដំណាំស្រូវជូនប្រជាកសិករនៅឃុំ​កំពង់ព្រៀង ស្រុកសង្កែ ។

បញ្ជាក់ជូនកសិករ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចពីអត្ថប្រយោជន៍នៃ​ការរៀបចំ​បង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំង​បាន​ស្រាយ​បំភ្លឺចម្ងល់មួយចំនួន ដែលលើកឡើងដោយប្រជាកសិករ។

លោក យ៉ាង ធី តំណាងកសិករដាំដុះស្រូវនៅឃុំកំពង់ព្រៀង បាន​លើកឡើងថា កសិករនៅក្នុងមូលដ្ឋានភាគច្រើន​កំពុង​អនុវត្តការ​ដាំដុះស្រូវពូជស្រង៉ែ និងទទួលបានលទ្ធផលសមរម្យរួចមកហើយ ប៉ុន្តែបងប្អូនកសិករមានបំណងចង​ក្រងជា​សហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រីបានប្រាប់ដល់ប្រជាកសិករទាំងអស់ឱ្យធ្វើការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីលក្ខន្តិកៈនិងបទបញ្ញត្តិនៃសហគមន៍កសិកម្មទំនើប មុននឹងឈានដល់ការរួបរួមគ្នាធ្វើផលិតកម្មជាសហគមន៍ ដើម្បីធានាឱ្យបាននូវផលប្រ​យោជន៍​សេដ្ឋកិច្ចរយៈពេលវែងសម្រាប់​កសិករ​គ្រប់រូប៕
ដោយ៖ម៉ាដេប៉ូ
រូបថត៖ក្រសួងកសិកម្ម

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner