ឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងសម្ដេចធិបតី នាយករដ្ឋមន្ត្រី

ដាក់ចេញអនុសាសន៍ ៥ចំណុច ដើម្បីបន្តជំរុញកំណើន និងការអភិវឌ្ឍវិស័យទេសចរណ៍ រួមមាន៖

១. គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ និងឯកជន ត្រូវរួមគ្នាការពារកិត្តិនាមរបស់កម្ពុជា តាមសមត្ថកិច្ច វិស័យជំនាញ និងវិជ្ជាជីវៈរៀងៗខ្លួន

២. ក្រសួងទេសចរណ៍រួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធ បន្តភាពបុរេសកម្ម ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រកាន់ខ្ជាប់អភិក្រម “មិនរង់ចាំទឹកភ្លៀង” ទាំងលើទិដ្ឋភាព ផ្គត់ផ្គង់ និងតម្រូវការ

៣. រាជរដ្ឋាភិបាល និងវិស័យឯកជន ត្រូវរួមគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ដែលមានទម្រង់ចម្រុះ និងសម្បូរបែប និងត្រូវខិតខំទាក់ទាញភ្ញៀវទេសចរ ដោយបង្កើនរបាយភ្ញៀវ នៅក្នុងរដូវកាលបៃតង (Green Season)។

៤. ជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ព្រមទាំងជំរុញការរៀបចំអង្គភាពគ្រប់គ្រង គោលដៅទេសចរណ៍ដោយឡែក សម្រាប់តំបន់អាទិភាពទាំង៥

៥. បង្កើននវានុវត្តន៍ ភាពច្នៃប្រឌិត និងខិតខំប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ និងសេវាពីវិស័យឯកជន ដើម្បីផ្តល់ភាពងាយស្រួលទំនុកចិត្ត និងតម្លាភាពដល់ភ្ញៀវទេសចរ និងសាធារណជន។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner