អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមយកអំណោយទៅជូនជនរងគ្រោះដោយភ្លងឆេះផ្ទះ ១៧គ្រួសារ
កំពង់ចាម៖ ជាការចូលរួមសម្ដែងការសោកស្តាយ និងចែករំលែកការលំបាកជាមួយក្រុមគ្រួសារជនរងគ្រោះ កាលពីថ្ងៃទី៨ ខែមីនា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមរួមជាមួយសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនអាជីវករលក់អាគុយ ម៉ូតូ កង់ ចំនួន១៧គ្រួសារ រស់នៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលរងគ្រោះដោយសារឆ្លងចរន្តអគ្គិសនីឆេះតូបលក់១៧ ល្វែងជាប់ៗគ្នា កាលពីម៉ោងជិត១២ អធ្រាត្រថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ។
អំណោយសង្គ្រោះបឋមមានអង្ក៥០គីឡូក្រាម ,ទឹកត្រី២យួរ,ទឹកស៊ីអ៊ីវ២យួរ,មី២កេស,តង់ធំ២,ឃីត២(មុង ភួយ សារុង ក្រមា),អាវយឺត,សម្ភារៈដំណេក,សម្ភារៈផ្ទះបាយ និងថវិកាមួយលានរៀល។ដោយឡែកឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តផ្ដល់បន្ថែមមួយលានរៀលក្នុងមួយគ្រួសារផងដែរ៕
ដោយ៖លី ពៅ



