អ៊ីរ៉ង់ រុស្ស៊ី និងចិន ត្រៀមធ្វើសមយុទ្ធយោធាដែនទឹករួមគ្នាកម្លាអាមេរិក

តេហេរ៉ង់ ៖ កងទ័ពជើងទឹកមកពីអ៊ីរ៉ង់ រុស្ស៊ី និងចិន គ្រោងធ្វើសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំនៅឆ្នេរសមុទ្រអ៊ីរ៉ង់ក្នុងសប្តាហ៍នេះ ដើម្បីបញ្ចេញសាច់ដុំដាក់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។

សមយុទ្ធនេះ នឹងប្រព្រឹត្តទៅនៅភាគខាងជើងមហាសមុទ្រឥណ្ឌា ហើយមានគោលបំណង ពង្រឹងសន្តិសុខក្នុងតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសចូលរួម។

បើតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim សមយុទ្ធនេះ នឹងចាប់ផ្តើមនៅថ្ងៃអង្គារ នៅកំពង់ផែ Chabahar មានទីតាំងនៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ ពោលគឺនៅលើឈូងសមុទ្រអូម៉ង់។

ទន្ទឹមគ្នា នាវាចម្បាំង និងប្រយុទ្ធ រួមទាំងនាវាគាំទ្រនៃកងកម្លាំងជើងទឹកចិន និងរុស្ស៊ី ក៏ដូចជានាវាចម្បាំងនៃកងនាវាចររបស់កងទ័ពជើងទឹក និងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងចូលរួមសមយុទ្ធនេះខ្នាតធំនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner