ស៊ីរីស្លាប់ជនស៊ីវិលជិត១ពាន់នាក់ ប្រយុទ្ធគ្នាបួនថ្ងៃ

បរទេស៖ ក្រុមឃ្លាំមើលសង្រ្គាមនិងសិទ្ធិមនុស្ស ប្រទេសស៊ីរី បានអះអាងថា ចាប់តាំងពីការប្រយុទ្ធគ្នាប្រមាណ៤ថ្ងៃមកនេះ ស៊ីរីមានជនស៊ីវិលស្លាប់ ចំនួន ៩៧៣នាក់ ខណៈដែលមេដឹកនាំថ្មី ប្តេជ្ញាទទួលខុសត្រូវ និង បើកការស៊ើបអង្កេត។

ប្រធានាធិបតីបណ្តោះអាសន្ន របស់ប្រទេសស៊ីរី លោក Ahmed al-Sharaa បាននិយាយ កាលពីថ្ងៃអាទិត្យ ថា «យើងនឹងទទួលខុសត្រូវ យ៉ាងម៉ឺងម៉ាត់ និងគ្មានការបន្ធូរបន្ថយ អ្នកណាម្នាក់ដែលជាប់ពាក់ព័ន្ធ ក្នុងការបង្ហូរឈាមជនស៊ីវិល… ឬ អ្នកណាដែលរំលងអំណាចរដ្ឋ»។

លោកបន្តថា «គណៈកម្មាធិការឯករាជ្យ» ត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេត ការរំលោភលើជនស៊ីវិល និងកំណត់អ្នកទទួលខុសត្រូវ ដែលនឹងប្រឈមមុខ នឹងតុលាការ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នា រវាងកងកម្លាំងសន្តិសុខថ្មី និង ក្រុមអ្នកស្មោះត្រង់របស់អតីតរដ្ឋាភិបាលលោក Assad បានផ្ទុះឡើង កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។

ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានទទូចបញ្ឈប់ការសម្លាប់នេះ ជាបន្ទាន់ ហើយអះអាងថា បើបូកសរុបទាំងកងកម្លាំងប្រដាប់អាវុធ អ្នកស្លាប់ មានប្រមាណ ១៣០០នាក់។ សម្ព័ន្ធអារ៉ាប់ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង រដ្ឋាភិបាលៗផ្សេងទៀត បានថ្កោលទោស អំពើហឹង្សានេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner