សម្តេច ម៉ែន សំអន ៖ ទិវាអន្តរជាតិ ៨មីនា ឆ្នាំនេះ បង្ហាញពីការ ទទួលបាន និង ការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាព​​អង់​​អាចដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជា

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថាទិវាអន្តរជាតិ ៨មីនា ឆ្នាំនេះ បង្ហាញពីការទទួលបាននិងអនុវត្តសិទ្ធិការលើក កម្ពស់​សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេង​ស្រី​គ្រប់រូប​នៅកម្ពុជា។

ការ​​ថ្លែងបែបនេះរបស់ សម្ដេច ម៉ែន សំអន បាននៅក្នុង​ពិធី​អបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅវិទ្យាល័យហ៊ុនសែនស្វាយរំពារ ស្ថិតក្នុងឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើ​សាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកា​ទាំង​អស់ ដែលបានចូលរួមនាថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះ នារីនៅ​គ្រប់​លំដាប់ថ្នាក់ក្នុងស្រុកស្វាយទាប ដែលបានតស៊ូគ្រប់បែប​យ៉ាង ដោយមិនខ្លាចការនឿយហត់នោះទេ ដើម្បីធ្វើឲ្យការងារ​របស់ខេត្តសម្រេចបាននូសមិទ្ធិផលថ្មីៗទៀត។ តាមរយៈ ជោគ​ជ័យទាំងអស់នេះ គឺកើតចេញពីការគាំទ្រពីថ្នាក់ដឹកនាំជាស្វាមី និងការផ្តល់ឱកាសក្នុងការបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ។

សម្តេច បានមានបន្តទៀតថា ប្រធានបទឆ្នាំនេះ ក៏មានគោល​បំ​ណង គូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួល​បាននិង​អនុវត្ត​សិទ្ធិការលើក កម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់​អាច​ដល់ស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងបានផ្តោតសំខាន់​ក្នុង​ការធ្វើការរួមគ្នា ប្រកបដោយសហថាមពលទាញយក​អត្ថប្រ​យោជន៍ពីភាគលាភយេនឌ័រ តាមរយៈអភិក្រមជីវភាពនៃ ប្រព័ន្ធ​តួ​អង្គតែមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងលើក​កម្ពស់​សុខុ​មាលភាពសង្គម ព្រមទាំងចូលរួមអបអរសាទរ ខួប ៣០ឆ្នាំ នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង និងយុទ្ធនាការនានារបស់​អង្គការសហប្រជាជាតិដែលពាក់ព័ន្ធទៅនឹង ការលើកកម្ពស់​ភាពយេនឌ័រ និងការបង្កើនភាពអង់អាច ចំពោះស្ត្រី និង​ក្មេងស្រី ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner