ចិនគំរាមរឹតកកោះតៃវ៉ាន់ បើនៅតែរឹងទទឹងចង់បំបែកខ្លួន

ប៉េកាំង ៖ យោធាចិននៅថ្ងៃអាទិត្យប្តេជ្ញាថា នឹងបង្កើនការដាក់សម្ពាធកាន់តែខ្លាំងលើតៃវ៉ាន់ ប្រសិនបើការបំបែកខ្លួននៅលើកោះនេះកើនឡើង ហើយបានព្រមានធ្ងន់ៗថា អ្នកទាមទារឯករាជ្យនឹងប្រឈមមុខនូវសេចក្តីស្លាប់។

អ្នកនាំពាក្យយោធាចិន លោក វូ គាន និយាយនៅក្នុងបទសម្ភាសន៍មួយដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ CCTV ថា បើសិនការបំបែកខ្លួនរបស់ក្រុម ‘ឯករាជ្យតៃវ៉ាន់’ កាន់តែរីកធំឡើង នោះខ្សែរុំជុំវិញករពួកគេកាន់តែរឹតតឹង ហើយដាវដែលព្យួរលើក្បាលពួកគេក៏កាន់តែរំកិល។

អ្នកនាំពាក្យយោធាចិនរូបនេះ បានសង្កត់ធ្ងន់ទៀតថា PLA គឺជាកងកម្លាំងមានតួនាទីប្រឆាំងការបំបែកខ្លួន និងការលើកកម្ពស់ការបង្រួបបង្រួមឡើងវិញ ហហើយលោកបានព្រមានថា បើតៃវ៉ាន់បន្តដើរខុស នោះអ្នកនឹងជួបផ្លូវស្លាប់។

ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយមិនបានច្រានចោលការប្រើកម្លាំងយោធា ដើម្បីទាមទារកោះមួយនេះនោះទេ។

តួយ៉ាង ប្រទេសចិនបានបង្កើនសម្ពាធលើអាជ្ញាធរតៃវ៉ាន់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈការធ្វើសមយុទ្ធយោធា ការបញ្ជូនយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹកជាញឹកញាប់នៅជុំវិញកោះតៃវ៉ាន់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner