នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ៖ សិក្ខាកាម ដែលបានបញ្ចប់​វគ្គ​ហ្វឹក​ហ្វឺន ត្រូវយកចិត្តទុកដាក់រាល់​បទ​បញ្ជា​ថ្នាក់លើ​ប្រគល់​ជូន និងបំពេញភារកិច្ចដោយ​ការ​ទទួលខុសត្រូវខ្ពស់

(ខេត្តកំពង់ស្ពឺ)៖ តួនាទី ភារកិច្ច និងសារៈសំខាន់ថ្នាក់កង​អនុសេនា​តូច កងអនុសេនាធំ និងតួនាទីភារកិច្ចកងការពារ​ព្រំដែន​នៅក្នុងពេលអនុវត្តន៍ការងារ ជាមូលដ្ឋានចាំបាច់បំផុត​ក្នុង​ការ​ដឹក​នាំបញ្ជា ការពារអធិបតេយ្យ បូរណភាទឹកដី ជាតិមាតុភូមិ ទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ និងមានទំនាក់ល្អជាមួយបណ្តាប្រទេសភូមិផងរបងជាប់ជាមួយ ធ្វើឲ្យតំបន់ព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។ ពិសេស ប្អូនៗ និងក្មួយៗទាំងអស់ត្រូវយកចិត្តដាក់ និងប្រកាន់ភ្ជាប់រាល់បទ​បញ្ជាថ្នាក់លើប្រគល់ជូន និង បំពេញភារកិច្ចដោយការ​ទទួលខុសត្រូវខ្ពស់ ។

នេះជាប្រសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានគ្រប់គ្រងកងអនុសេនាតូច កងអនុសេនាធំ ដល់កងការពារព្រំដែន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក (ពេជ្រនិល) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៥ ។

តាមរបាយការណ៍បញ្ចប់វគ្គ ផ្តល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ូ សុភា នាយរងសេនាធិការ នាយការិយាល័យហ្វឹកហ្វឺនកងទ័ពជើងគោក បានឲ្យដឹងថា ៖ វគ្គហ្វឹកហ្វឺនបំប៉ននាយទាហានគ្រប់គ្រងកងអនុសេនាតូច កងអនុសេនាធំ កងការពារព្រំដែនសិក្សារយៈពេល ៤៥ថ្ងៃ ចាប់បើកពីថ្ងៃទឺ២៧ ខែមករា ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ។ សិក្សាខ្លឹមសារមេរៀនរួមមាន៖ យោធារួម អប់រំចិត្តសាស្ត្រ និងការងារគ្រប់គ្រង ។ សិក្ខាកាមសរុបចំនួន ១៩៦នាក់ អ្នកបម្រើ ១០នាក់; អ្នកគ្រប់គ្រង ០៨នាក់; យោធាចារ្យចំនួន ២០នាក់ មកពីបណ្តាអង្គភាពចំណុះកងទ័ពជើងគោក ។ ក្រោយបញ្ចប់វគ្គ លទ្ធផលហ្វឹកហ្វឺនទទួលបាន៖ និទ្ទេសល្អ ៨០នាក់ និទ្ទេសល្អបង្គួរ ១១៣នាក់ និងនិទ្ទេសមធ្យម ០៣នាក់ ៕

ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner