បណ្តាញសង្គម X រងការវាយប្រហារធ្ងន់ធ្ងរ

បរទេស ៖ លោក មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានប្រកាសពីការ វាយប្រហារតាមអ៊ីនធឺណិតធ្ងន់ធ្ងរ លើបណ្តាញទំនាក់ទំនងសង្គម X។

ដៃស្តាំរបស់ប្រធានាធិបតីអាមេរិករូបនេះ បានអះអាង កាលពីយប់ថ្ងៃចន្ទថា «ការវាយប្រហារតាមអ៊ីនធឺណិតដ៏ធំ កំពុងផ្តោតលើ X ដែលពីមុន ត្រូវបានគេស្គាល់ថា Twitter»។ នៅក្នុងសារបង្ហោះ នៅលើគណនីផ្លូវការ លោក Musk បានបន្ថែមថា «យើងទទួលរងការវាយប្រហារ ជារៀងរាល់ថ្ងៃ ប៉ុន្តែ លើកនេះ ត្រូវបានវាយប្រហារ ក្នុងទ្រង់ទ្រាយដ៏ធ្ងន់ធ្ងរ វាយប្រហារទាំងក្រុមធំ, ទាំងក្រុមសម្របសម្រួល ឬ អាចនិយាយថា សឹងតែមួយប្រទេស ប៉ះពាល់»។

របាយការណ៍ នៃបញ្ហាវាយប្រហារ តាមអ៊ីនធឺណិត ឬ cyberattack លើបណ្តាញសង្គម X បានចាប់ផ្តើម ជាមួយនឹងការណ៍ដែលអ្នកប្រើប្រាស់នៅតំបន់អាស៊ី អឺរ៉ុប និងអាមេរិកខាងជើង កាលពីថ្ងៃចន្ទ ដោយពួកគេអះអាងថា មិនអាចចូលប្រើ X បានទេ នេះបើយោងតាមគេហទំព័រតាមដាន Down Detector។

កាយវាយប្រហារនេះ បានកើតឡើង ក្រោយពេលដែលលោក Trump ទើបបានឆ្លើយតប ចំពោះការរិះគន់ កាន់តែខ្លាំងឡើង លើការកាត់បន្ថយ ដែលមិនធ្លាប់មានពីមុនមក ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយទីប្រឹក្សាមហាសេដ្ឋី លោក Musk។ លោក Trump បានសង្កត់ធ្ងន់ថា ទាំងលោក និង Musk អាចត្រូវបានកំណត់គោលដៅ ដូច្នេះ ត្រូវតែប្រុងប្រយ័ត្នខ្ពស់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner