រាជទាយាទអារ៉ាប់ស្វាគមន៍ Zelensky យ៉ាងកក់ក្តៅ

បរទេស ៖ រាជទាយាទ ប្រទេស អារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រធានាធិបតី ប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky នៅឯទីក្រុងកំពង់ផែ Jeddah។

ជាជំនួប នៅមុនពេលមានកិច្ចពិភាក្សា ដែលបានគ្រោងទុក រវាងមន្ត្រីសហរដ្ឋអាមេរិក និងគណៈប្រតិភូអ៊ុយក្រែន នៅប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ អារ៉ាប៊ី សាអូឌីត SPA បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ព្រះអង្គម្ចាស់ អារ៉ាប៊ី សាអូឌីត បានទទួលប្រធានាធិបតីអ៊ុយក្រែន នៅឯវិមាន Al-Salam ជាទីដែលមានរៀបចំពិធី ទទួលបដិសណ្ឋារកិច្ច ជាផ្លូវការ ហើយមេដឹកនាំទាំងពីរ ក៏បានជួបពិភាក្សាគ្នា ជាផ្លូវការផងដែរ ។

លោក Zelensky បានទៅដល់ទីក្រុងឆ្នេរសមុទ្រ អារ៉ាប៊ី សាអូឌីត នាពេលនោះ មុនពេលមានការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio ក៏បានទៅដល់ទីក្រុង Jeddah ហើយបានជួបជាមួយព្រះអង្គម្ចាស់ អារ៉ាប៊ី សាអូឌីត ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner