អ៊ុយក្រែនស្នើបទឈប់បាញ់ផ្លូវទឹក និងអាកាស ពេលជួបអាមេរិកនៅអារ៉ាប៊ីសាអូឌីត
អត្ថបទដោយ៖
ឈឹម ទីណា
កៀវ ៖ ទីក្រុងកៀវនឹងស្នើឲ្យមានបទឈប់បាញ់ផ្លូវទឹក និងអាកាសជាមួយកងកម្លាំងរុស្ស៊ីរបស់លោក ពូទីន អំឡុងកិច្ចពិភាក្សា ជាមួយ មន្ត្រី អាមេរិក ក្នុង ប្រទេស អារ៉ាប៊ីសាអូឌីត នៅ ថ្ងៃ អង្គារ នេះបើតាមមន្ត្រីអ៊ុយក្រែនម្នាក់ប្រាប់សារព័ត៌មាន AFP។
មន្ត្រីដដែលបានគូសបញ្ជាក់ថា យើងមានសំណើសម្រាប់បទឈប់បាញ់ផ្លូវទឹក និងអាកាស ពីព្រោះទាំងនេះគឺជាជម្រើសបទឈប់បាញ់ ដែលងាយស្រួលបង្កើត និងត្រួតពិនិត្យ ហើយវាអាចចាប់ផ្តើមជាមួយរុស្ស៊ីបាន។
សំណើនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហើបពីសំណើបទឈប់បាញ់នេះ ដើម្បីជាមធ្យោបាយមួយ ផ្តួចផ្តើមកិច្ចពិភាក្សាឆ្ពោះទៅបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីក្នុងពេលជាង បីឆ្នាំមកនេះ៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។